ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយគួរតែពិសារក្នុងកំឡុងពេលមានផ្ទៃពោះ២ខែដំបូង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងរយៈពេល២ខែដំបូង អ្នកម្តាយគួរតែបន្ថែមវីតាមីនសេ និងB6 ព្រោះក្នុង២ខែនេះ អ្នកម្តាយអាចងាយនឹងចេញឈាមតាមអញ្ចាញធ្មេញណាស់ ហើយវីតាមីនសេនេះអាចជួយសម្រួលដល់អាការៈនេះបាន ថែមទាំងអាចជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំផងដែរ។ ដូចនេះ អ្នកអាចបរិភោគបន្លែ និងផ្លែឈើដែលមានផ្ទកវីតាមីននេះបាន ដូចជា ផ្កាខាត់ណា ក្រូច ឬប៉េងប៉ោះជាដើម។ អាហារដែលមានផ្ទុកវីតាមីន B6 មានដូចជា ថ្លើមសត្វ ឬចេកជាដើម។ អ្នកម្តាយគួរតែញ៉ាំក្នុង២ខែដំបូងនៃការមានផ្ទៃពោះ ដើម្បីអាចទទួលបានអត្ថប្រយោជន៍ទាំងនេះបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)