ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្នុងថ្ងៃសែនក្បាលទឹក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរដើរលេងយប់ៗឡើយ ជាពិសេស ក្នុងខែនេះតែម្តង ព្រោះជាខែដែលបងប្អូនល្អចេញមកលេងខាងក្រៅ។ ដូចនេះ បើអ្នកមិនចង់ជួបនឹងរឿងមិនល្អ អ្នកគួរតែចៀសពីការដើរលេងយប់ៗក្នុងខែសែនក្បាលទឹកនេះ។
- អ្នកមិនគួរផ្លុំកញ្ចែងក្នុងពេលយប់ឡើយ ព្រោះអាចធ្វើឲ្យបងប្អូនល្អចូលចិត្តអ្នកខ្លាំងបាន។
- ប្រសិនជាអ្នកដើរលេងយប់ អ្នកគួរតែចៀសពីការហៅឈ្មោះគ្នា ដោយអាចហៅជាឈ្មោះក្រៅ ព្រោះបងប្អូនល្អអាចចាំឈ្មោះអ្នកទុកបាន ដោយធ្វើឲ្យលាភអ្នកនឹងប្រែជាមិនសូវល្អឡើយ។
- អ្នកមិនគួរចូលគេងយប់ជ្រៅឡើយ ព្រោះអាចជួបនឹងបងប្អូនល្អដោយមិនដឹងខ្លួន។
- អ្នកមិនគួររើសលុយតាមផ្លូវឡើយ ព្រោះអាចជាលុយរបស់បងប្អូនល្អ។ បើអ្នកប៉ះ នោះអ្នកនឹងអាចជួបនឹងសំណាងមិនល្អឡើយ។
- នៅពេលដែលអ្នកទៅដល់កន្លែងស្ងាត់ ហើយលឺនរណាហៅឈ្មោះ អ្នកមិនគួរងាយងាកទៅក្រោយឡើយ ព្រោះអាចជាបងប្អូនល្អកំពុងតែហៅអ្នក។
- អ្នកមិនគួរយកចង្កឹះដោតលើបាយឡើយ ព្រោះអាចធ្វើឲ្យបងប្អូនល្អមកញ៉ាំបាយជាមួយអ្នកបាន។
- អ្នកមិនអាចថតរូបក្នុងពេលយប់ទេ ប្រយ័ត្នបងប្អូនល្អតាមអ្នកពីក្រោយទៅដល់ផ្ទះអ្នកបាន។
- អ្នកមិនគួរហាលអាវក្នុងពេលយប់ឡើយ ព្រោះបងប្អូនល្អអាចពាក់អាវអ្នកបាន។
- អ្នកមិនគួរនិយាយពាក្យថា “ខ្មោច”ទេក្នុងខែនេះ ព្រោះអាចធ្វើឲ្យបងប្អូនល្អមិនពេញចិត្តនឹងអ្នក ហើយធ្វើឲ្យលាភល្អមិនចូលមកជិតអ្នកទេ ដោយមានតែសំណាងមិនល្អចូលមកតែប៉ុណ្ណោះ។ ជាពិសេស អ្នកក៏មិនគួរហែលទឹកដែរ ព្រោះបើមិនប្រយ័ត្ន អាចគ្រោះថ្នាក់បានយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)