យើងខ្ញុំជឿជាក់ថា អ្នកធ្លាប់ពិសារផ្លែឈើជាច្រើនរួចមកហើយ ប៉ុន្តែតើអ្នកធ្លាប់កត់សំគាល់ទេថា មានផ្លែឈើមួយចំនួននឹងធ្វើឱ្យអ្នកមានសុខភាពល្អក្រោយពេលដែលអ្នកបរិភោគរួច នោះគឺផ្លែមៀន។ តើផ្លែមៀនផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បើអ្នកតែងតែប្រើខួរក្បាលច្រើន តែងតែចូលគេងយប់ជ្រៅ ឬធ្វើការច្រើន បណ្តាលឱ្យនឿយហត់ អ្នកអាចបរិភោគផ្លែមៀនបាន ព្រោះវាជួយខួរក្បាលអ្នកឱ្យស្វាងបាន។
- នៅពេលដែលអ្នកឈឺក្បាល ឬវិលមុខ អ្នកអាចយកសាច់នៃផ្លែមៀនទៅដាំទឹកចំនួន២០នាទី ហើយទុកឱ្យត្រជាក់ទើបផឹក នោះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយជាមិនខានឡើយ។
- បើអ្នកគេងមិនលក់ជារៀងរាល់យប់ ឬម្ញូបភ្នែកខ្លាំង អ្នកអាចបរិភោគផ្លែមៀននេះ ព្រោះវានឹងធ្វើឱ្យអ្នកគេងលក់ស្រួល និងមានភ្នែករាងភ្លឺជាមុន។
- អត្ថប្រយោជន៍មួយទៀតដែលអ្នកនឹងស្មានមិនដល់គឺ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ ថែមទាំងអាចធ្វើឱ្យឈាម និងបេះដូងអ្នកដើរបានល្អទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)