មានឱពុកម្តាយជាច្រើនតែងតែប្រឈមមុខនឹងស្ថានភាពលំបាកក្នុងការនិយាយជាមួយកូន ព្រោះកូនតែងតែមិនស្តាប់សម្តីសោះ ដូចនេះអ្នកគួរតែធ្វើដូចម្តេចទើបអាចធ្វើឱ្យកូនស្តាប់សម្តីអ្នក? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនត្រូវប្រើភាពរឹងទៅនិយាយជាមួយកូនទេ ព្រោះធ្វើឱ្យគេកាន់តែមិនស្តាប់អ្នក ដូចនេះអ្នកគួរតែប្រើសម្តីទន់ដើម្បីនិយាយជាមួយគេ។
- អ្នកត្រូវតែប្រយ័ត្នពីពាក្យសម្តីដែលអ្នកប្រើ មិនត្រូវប្រើពាក្យសម្តីដែលធ្ងន់ធ្ងរទៅនិយាយជាមួយកូនឡើយ ព្រោះអាចប៉ះពាល់អារម្មណ៍គេជាខ្លាំង ហើយថែមទាំងរឹតតែចង់ប្រឆាំងជាមួយអ្នក។
- អ្នកត្រូវតែឱ្យកូនចេះសម្របខ្លួនទៅនឹងការចេះពិភាក្សានៅពេលដែលមានបញ្ហា នោះទើបកូនអាចស្តាប់ពាក្យសម្តីគ្រប់ម៉ាត់ដែលអ្នកនិយាយដោយងាយ។
- នៅពេលដែលអ្នករវល់ធ្វើការងារអ្វីមួយ អ្នកមិនត្រូវនិយាយជាមួយកូនទេ ព្រោះគេនឹងមានអារម្មណ៍ថាអ្នកមិនគោរពគេ ដូចនេះគេមិនស្តាប់អ្នកឡើយ។
- នៅពេលដែលកូនរវល់ អ្នកក៏មិនត្រូវនិយាយជាមួយគេដែរ ព្រោះគេមិនស្តាប់ឡើយ ហើយថែមទាំងមានអារម្មណ៍មួលម៉ៅទៀតផង។
- ជាងនេះទៅទៀត អ្នកមិនត្រូវនិយាយកាត់សម្តីរបស់កូនឡើយ ត្រូវតែឱ្យគេនិយាយចប់ ទើបអ្នកនិយាយ។
- អ្នកត្រូវតែចេះសួរយោបល់កូននៅពេលដែលមានបញ្ហា មិនត្រូវអនុវត្តដោយមិនសួរឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)