យើងខ្ញុំជឿជាក់ថាអ្នកធ្លាប់សាកល្បងពីរបៀបស្រកទម្ងន់ជាច្រើនមកហើយ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីងាយស្រួល ហើយថែមទាំងអាចធ្វើឱ្យអ្នកគេងលក់ស្រួលទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនត្រូវបរិភោគអាហារផ្សេងៗមុនគេង៣ម៉ោងឡើយ ព្រោះវាមិនត្រឹមតែធ្វើឱ្យអ្នកគេងមិនលក់ ថែមទាំងមិនអាចធ្វើឱ្យអ្នកស្គមទៀតផង។
- អ្នកមិនត្រូវបរិភោគឆ្អែតពេកទេ ព្រោះវាធ្វើឱ្យក្រពះអ្នកពិបាកកិនអាហារ ជាហេតុអាចធ្វើឱ្យអ្នកធាត់បាន។
- នៅពេលដែលអ្នកបរិភោគអាហារផ្សេងៗ អ្នកត្រូវតែទំពារ៣០ដង ទើបលេបចូល។
- អ្នកត្រូវតែកំនត់បរិមាណអាហារដែលអ្នកបរិភោគឱ្យបានត្រឹមត្រូវ ទើបអ្នកស្រកទម្ងន់បានជោគជ័យ។
- អ្នកត្រូវតែបរិភោគអាហារដែលក្រពះ និងពោះវៀនអ្នកងាយស្រួលរំលាយ ដូចជាបន្លែ និងផ្លែឈើជាដើម វាមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អ ថែមទាំងអាចធ្វើឱ្យអ្នកស្រកទម្ងន់បាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)