មិននឹកស្មានថា ស្ករសូកូឡា អាចជួយធ្វើឲ្យអ្នកស្រកទម្ងន់បានសោះ។ ប៉ុន្តែអ្នកគួរតែពិសារឲ្យត្រូវវិធី ទើបអាចជួយអ្នកឲ្យមានរាងស្អាតបាន។ ដូចនេះ តើគួរតែញ៉ាំបែបណា ទើបអាចស្គមបានទៅ?
ប្រសិនជាអ្នកចង់ស្រកទម្ងន់បានសម្រេច អ្នកអាចបរិភោគសូកូឡាដែលមានសារធាតុសូកូឡាខ្មៅចំនួន៧០%ឡើងទៅ ដោយមិនគួរញ៉ាំសូកូឡាដែលមានជាតិទឹកដោះគោច្រើន ឬផ្អែមខ្លាំងនោះទេ ព្រោះវាមិនត្រឹមតែមិនអាចធ្វើឲ្យអ្នកស្គមបាន ថែមទាំងអាចជួយបង្កើនទម្ងន់អ្នកទៀតផង។ ដូចនេះ អ្នកអាចជ្រើសរើសសូកូឡាដែលមានជាតិស្ករ និងទឹកដោះគោទាបបំផុត ហើយមានសារធាតុសូកូឡាខ្មៅខ្ពស់ ទើបអាចជួយអ្នកឲ្យមានរាងស្គម។ អ្នកអាចពិសារសូកូឡាចំនួន៥០ក្រាមជារៀងរាល់ថ្ងៃ ដោយមិនគួរញ៉ាំច្រើនពេកទេ ទើបអ្នកអាចមានរាងស្គម ហើយមិនកើតមានអាការៈក្តៅក្នុងបាន៕