កំពុងមានបញ្ហាមុនខ្នងពិបាកកម្ចាត់ណាស់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ឈប់បារម្ភទៀតទៅ! ក៏ព្រោះមានវិធីងាយៗបែបធម្មជាតិមួយចំនួនអាចជួយអ្នកបានប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិកម្ចាត់មុនខ្នងបានយ៉ាងឆាប់រហ័ស ៖
១. ទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើកន្លែងដែលទទួលរងផលប៉ះពាល់ដោយសារមុននិងទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ ម៉ោងសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
២. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីមួយដុំជ្រលក់ក្នុងទឹកតែបៃតងក្ដៅឧណ្ហៗ រួចលាបលើមុន ហើយទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
៣. ប៉េងប៉ោះ
ដុសសាច់នៃផ្លែប៉េងប៉ោះលើមុនខ្នងនិងទុកសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. ខ្ទឹមស
ចិញ្ច្រាំ ឬបុកកំទេចខ្ទឹមសរហូតដល់ក្លាយជាម៉ដ្ឋខាប់ៗសឹមលាបវាលើមុនខ្នងនិងទុកចោលសម្រាប់រយៈពេលប្រហែលពី ១ ទៅ ២ ម៉ោង សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។
៥. រមៀត
លាយទឹកដោះគោស្រស់ចំនួន ១ ស្លាបព្រាបាយជាមួយម្ស៉ៅរមៀត ២ ស្លាបព្រាបាយ។ កូរឱ្យសព្វរហូតដល់ក្លាយជាល្បាយខាប់ៗ សឹមលាបវាលើមុនខ្នងនិងទុកចោលរហូតដល់ស្ងួត ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តអោយបាន ២ ដងក្នុងមួយសប្តាហ៍៕