ស្លឹកអំពិល អាចថាពេញនិយមណាស់ដែរនៅក្នុងប្រទេសកម្ពុជាដោយអាចយកមកធ្វើជាម្ហូប ឬបន្ថែមក្នុងអាហារផ្សេងៗបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងធ្លាប់ទទួល
ទានស្លឹកអំពិលក៏ពិតមែន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ស្លឹកអំពិលអាចផ្ដល់អត្ថប្រយោជន៍ល្អៗគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលស្លឹកអំពិលក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ព្យាបាលជំងឺទឹកនោមផ្អែម
ស្លឹកអំពិល មានផ្ទុកសមាសធាតុដែលអាចជួយបង្កើនមុខងារ និងដំណើរការនៃថ្លើម។ អ្នកដែលទទួលរងជំងឺទឹកនោមផ្អែម ឬកំពុងជួបប្រទះបញ្ហានៃកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់អាចប្រើប្រាស់ស្លឹកអំពិលដើម្បីបង្កើនកម្រិតអាំងស៊ុយលីននៅក្នុងរាងកាយ។ លើសពីនេះទៅទៀត ស្លឹកអំពិលក៏អាចជួយបង្កើនការផលិតទឹកប្រមាត់នៅក្នងឈាម ដូច្នេះអ្នកនឹងអាចជៀសផុតពីជំងឺខាន់លឿន។
២. ព្យាបាលជំងឺរាក់ស៊ីធ្មេញ
បញ្ហានេះច្រើនកើតឡើងដោយសារកង្វះវីតាមីន C ក្នុងរាងកាយ។ ហើយស្លឹកអំពិលជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន C រួមទាំងអាស៊ីត ascorbic មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺរាក់ស៊ីធ្មេញ។
៣. ព្យាបាលក្អកស្ងួត
សម្រាប់ព្យាបាលជំងឺក្អកស្ងួត អ្នកអាចប្រើប្រាស់ស្លឹកអំពិល និងស្លឹកជី sage (ជីម៉្យាងដែលស្រដៀងនឹង ជីអង្កាម តែមានទងវែងជាង ហើយអាចរកទិញបាននៅផ្សារទំនើប)។ អ្វីដែលអ្នកត្រូវធ្វើ គឺយកស្លឹកអំពិល និងស្លឹកជី sage ចំនួន កន្លះក្ដាប់ដៃ ដាំឱ្យពុះជាមួយទឹកធម្មតាចំនួន ៤ ពែង។ បន្តដាំរហូតដល់សល់ទឹកត្រឹម ១ ពែង សឹមស្រងយកកាកស្លឹកអំពិលចេញ។ ទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។
៤. ព្យាបាលជំងឺគ្រុនក្ដៅ
ស្លឹកអំពិល ក៏ត្រូវបានប្រើជាតែរុក្ខជាតិជួយព្យាបាលសម្រាលអាការៈនៃជំងឺគ្រុនក្ដៅប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៥. ព្យាបាលជំងឺគ្រុនចាញ់
ស្លឹកអំពិលមានផ្ទុកសារធាតុប្រឆាំងមេរោគបាក់តេរីដ៏មានឥទ្ធិពលដែលអាច
ជួយកាត់បន្ថយ ក៏ដូចជារារាំងការរីកលូតលាស់មេរោគនៃជំងឺគ្រុនចាញ់ឈ្មោះ
ឭថា plasmodium falciparum។
៦. ព្យាបាលរបួសផ្សេងៗ
ប្រើប្រាស់ទឹកដែលចម្រាញ់ចេញពីស្លឹកអំពិល ឬយកស្លឹកអំពិលមកបុកលាបលើរបួសដើម្បីអាចជាសះបានកាន់តែលឿន។ នេះក៏ព្រោះតែស្លឹកអំពិលមានផ្ទុកលក្ខណៈសម្បត្តិសម្លាប់មេរោគ។ ទឹកនៃស្លឹកអំពិលក៏ជួយទប់ស្កាត់ការរីកលូតលាស់នៃពពួកប៉ារ៉ាស៊ីត និងការឆ្លងមេរោគផ្សេងៗ។ លើសពីនេះទៅទៀត ការបង្កើតកោសិកាថ្មីៗក៏ត្រូវបានពន្លឿនផងដែរ៕