មានមនុស្សមួយចំនួនមានភាពខ្មាសអៀនមិនហ៊ាននិយាយប្រាប់គេឡើយថាខ្លួនកំពុងស្រលាញ់គេទៅហើយ។ ដូចនេះអ្នកអាចប្រើវិធីខាងក្រោមនេះដើម្បីប្រាប់គេឲ្យដឹងពីចិត្តរបស់អ្នកដែលមានលើគេ។ តើមានវិធីអ្វីខ្លះទៅ?
1. អ្នកអាចថតរូបដោយផ្អែកជិតស្មារបស់គេ ឬអ្នកអាចតែងតែយកវីដេអូដែលកំប្លែងទៅមើលជាមួយគេ នោះអ្នកនឹងអាចនៅជាមួយគេបានយូរ ហើយយូរទៅអ្នកទាំងពីរអាចនឹងមានអារម្មណ៍ចំពោះគ្នាជាមិនខានឡើយ។
2. អ្នកអាចតែងតែលេងសារជាមួយគេដោយប្រាប់គេពីអ្វីដែលអ្នកកំពុងតែធ្វើគ្រប់ពេល នោះគេនឹងចាប់អារម្មណ៍អ្នកបណ្តើរៗ ហើយមនោសញ្ចេតនាអ្នកនឹងអាចចាប់ផ្តើមពីពេលនោះមក។
3. អ្នកអាចតែងតែណាត់គេទៅបរិភោគបាយនៅខាងក្រៅ ឬទៅដើរលេងជាមួយគេតែពីរនាក់បាន ព្រោះទង្វើទាំងនេះក៏អាចធ្វើឲ្យគេដឹងថាអ្នកស្រលាញ់គេដែរ។
4. នៅពេលដែលគេចេញទៅណាឆ្ងាយ ហើយអ្នកតែងតែបារម្ហពីគេដោយតែងតែផ្ញើសារទៅសួរគេ ឬតេទូរសព្ទ័ សកម្មភាពនេះក៏អាចប្រាប់គេឲ្យដឹងថាអ្នកស្រលាញ់គេដែរ។
5. នៅពេលដែលរងារអ្នកអាចអង្គុយឲ្យជិតគេ ឬអោបគេពីក្រោយ នោះគេនឹងដឹងថាអ្នកមានអារម្មណ៍មិនធម្មតាចំពោះគេហើយ។ ដូចនេះ អ្នកអាចសាកល្បងវិធីសាស្ត្រទាំងនេះ ដើម្បីអាចបង្ហាញអារម្មណ៍អ្នកចេញមកបាន៕