ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយគួរតែប្រយ័ត្នក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកមានផ្ទៃពោះ៧ខែ អ្នកគួរតែចាប់ផ្តើមត្រៀមប្រដាប់ប្រដាល់កូនឲ្យហើយ ដោយត្រៀមគ្រប់របស់របរប្រើប្រាស់ ទើបពេលកើតអាចមានប្រើ ដោយមិនខ្វះមុខខ្វះក្រោយបាន។
- អ្នកម្តាយអាចគេងបែរមកចំហៀងខាងឆ្វេងបាន ហើយអាចទ្រខ្នើយក្រោមជើងពេលដែលកើតអាការៈហើមជើង។ ការគេងបែបនេះ អាចមានសុវត្ថិភាពជាងគេងបែបផ្សេង ដោយមិនគ្រោះថ្នាក់ទាំងម្តាយ និងកូនក្នុងផ្ទៃបាន។
- នៅពេលដែលអ្នកមានអារម្មណ៍ថាឈឺពោះ ហើយឈឺរាងយូរ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យពិនិត្យ ព្រោះអ្នកអាចកើតមុនខែ ឬក៏កើតមានអាការៈផ្សេងទៀតដែលអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលអ្នកកើតមានអាការៈរាក អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យពិនិត្យ ព្រោះមិនអាចទុកយូរទេ អាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃកើតមានគ្រោះថ្នាក់បានយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)