អ្នកប្រហែលជាគិតថា អ្នកបានដឹងគ្រប់យ៉ាងអំពីពងស្វាសរបស់ខ្លួនរួចអស់ទៅហើយ ដូច្នេះការថែរក្សាសរីរាង្គភេទមួយនេះបានយ៉ាងល្អ និងសប្បាយចិត្តគឺជាអ្វីដែលអ្នកចង់បានបំផុតហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមិនខ្វល់ថា អ្នកគិតញឹកញ៉ាប់ប៉ុណ្ណាអំពីពងស្វាសទេ ប៉ុន្តែវានៅតែមានអាថ៌កំបាំងមួយចំនួនតូចបន្ថែមទៀតដែលអ្នកមិនធ្លាប់ដឹងដែរ។
ពងស្វាសអាចលូតទំហំទៀតក្នុងពេលរួមភេទ
តើអ្នកមានដឹងថា ពងស្វាសអាចលូតទំហំទ្វេរដងក្នុងពេលរួមភេទដែរទេ? នេះដោយសារតែលំហូរឈាមហូរទៅក្នុងលិង្គកាន់តែច្រើននៅពេលមានសម្រើបផ្លូវភេទ ដូច្នេះវាក៏ហូរចូលទៅក្នុងពងស្វាសដែរ។
ពងស្វាសអាចប្រែពណ៌ទៅជាខៀវ
ពងស្វាសពណ៌ខៀវគឺជារឿងពិត។ ការឡើងសម្ពាធចេញពីលំហូរឈាមទៅក្នុងលិង្គអាចធ្វើឲ្យពងស្វាសប្រែពណ៌ទៅជាខៀវបាន។ និយាយរួម កាលណាមានសម្រើបផ្លូវភេទ វានឹងធ្វើឲ្យពងស្វាសទៅជាខ្មៅជាងមុនបាន។
ពងស្វាសអាចវិលបាន
ពងស្វាសអាចរមួលដែរ ឬអាចនិយាយថា ការរមួលពងស្វាសអាចធ្វើឲ្យមានការឈឺចាប់ខ្លាំងបំផុត ហើយវានឹងបណ្តាលឲ្យពងស្វាសខូចបានបើសិនជាមិនមានការព្យាបាលទាន់ពេលវេលានោះទេ។
កម្ពស់ពងស្វាសក៏ខុសៗគ្នាដែរ
បុរសភាគច្រើនគឺមានពងស្វាសខាងឆ្វេងខ្ពស់ជាង និងធំជាងខាងស្តាំបន្តិច។ ដូច្នេះកុំបារម្ភអីបើសិនជាយល់ថាវាមិនស្មើរគ្នាបែបនេះ។
ពងស្វាសចាប់ផ្តើមធំក្លិនកាន់តែស្អុយនៅពេលអាយុកាន់តែច្រើន
កាលណាអ្នកកាន់តែចាស់ ក្លិនរបស់ពងស្វាសក៏កាន់តែស្អុយជាងមុនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ បើសិនជាអ្នកអាចថែរក្សាអនាម័យបានល្អ និងផ្តល់ខ្យល់ដកដង្ហើមដល់កន្លែងនេះគ្រប់គ្រាន់ វានឹងកាត់បន្ថយក្លិនអាក្រក់បាន៕