ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការប្រុងប្រយ័ត្នពេលដែលឲ្យកូនញ៉ាំផ្លែឈើម្តងៗ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលកូនទើបតែញ៉ាំបានរួច អ្នកមិនគួរឲ្យកូនបរិភោគផ្លែឈើភ្លាមនោះទេ ព្រោះអាចធ្វើឲ្យបាយ និងផ្លែឈើទាំងនោះពិបាករំលាយ ដោយអាចផ្ទុកក្នុងក្រពះច្រើន ធ្វើឲ្យកូនអាចហើមពោះបាន ហើយអាចក្លាយជាទល់លាមកបានយ៉ាងងាយ។ ដូចនេះ អ្នកមិនគួរឲ្យកូនញ៉ាំផ្លែឈើភ្លាមក្រោយពេលដែលបរិភោគបាយឆ្អែតឡើយ។ អ្នកគួរតែឲ្យកូនញ៉ាំក្នុងចន្លោះបាយទាំងពីរពេល។ នៅពេលដែលកូនបាន៦ទៅ៩ខែ អ្នកគួរតែយកផ្លែឈើទៅកិនជាទឹក ហើយឲ្យកូនញ៉ាំទឹកនោះ។ ពេលដែលកូនបាន៩ខែឡើង អ្នកអាចឲ្យកូនញ៉ាំកាកផ្លែឈើបានខ្លះ ហើយពេលដែលកូនអាយុ១ខួបឡើង អ្នកអាចឲ្យកូនសាកល្បងញ៉ាំផ្លែឈើស្រស់ទាំងមូលបាន ប៉ុន្តែគួរតែចិតជាល្អិតៗ ដើម្បីចៀសពីគ្រោះថ្នាក់ដោយចៃដន្យ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)