ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នពេលដែលបើកម៉ាស៊ីនត្រជាក់ដល់កូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- សីតុណ្ហភាពក្រៅ និងក្នុងបន្ទប់ មិនគួរខុសគ្នាឆ្ងាយឡើយ។ អ្នកអាចតម្រូវសីតុណ្ហភាពក្នុងបន្ទប់នោះពីត្រឹម២៦ទៅ២៨អង្សាសេបាន ដោយទាបជាងក្រៅពី៣ទៅ៥អង្សាសេ។ ជាពិសេស ខ្យល់នៃម៉ាស៊ីនត្រជាក់នោះគួរតែតម្រូវឲ្យតូច ហើយមិនគួរបាញ់ចំមុខកូនទេ។
- ទោះបីជាអាកាសធាតុក្តៅយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរបើកតែម៉ាស៊ីនត្រជាក់ឲ្យកូនដែរ ដោយគួរតែបិទម៉ាស៊ីនត្រជាក់ចោល ហើយបើកបង្អួត និងកង្ហាររៀងរាល់ពេលព្រឹក និងយប់ ដើម្បីឲ្យខ្យល់អាកាសបរិសុទ្ធអាចចេញចូលបាន ទើបកូនមិនឈឺច្រើន។
- ម៉ាស៊ីនត្រជាក់អ្នកគួរតែលាងឲ្យបានញឹកញាប់ ទើបខ្យល់ដែលចេញមកនោះ មិនប៉ះពាល់ដល់សុខភាពកូន ធ្វើឲ្យសុខភាពកូនទ្រុឌទ្រោមបាន។
- នៅពេលដែលកូននៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ អ្នកមិនគួរពរកូនចេញចូលច្រើនដងនោះទេ ព្រោះសីតុណ្ហភាពក្រៅ និងក្នុងខុសគ្នា ដោយអាចធ្វើឲ្យកូនឆាប់ឈឺខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបកូនមិនងាយឈឺបាន។
- អ្នកក៏អាចនាំកូនចេញក្រៅដើរៗដែរក្នុងពេលព្រឹក ព្រោះអាចឲ្យកូនស្រូបយកខ្យល់អាកាសបរិសុទ្ធ ថែមទាំងអាចត្រូវកម្តៅថ្ងៃខ្លះ ដែលអាចធ្វើឲ្យសុខភាពកូនរឹងមាំបាន។
- អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយមិនឲ្យកូនបាត់បង់ជាតិទឹកលឿនក្នុងរដូវក្តៅនេះបាន។
- បើអ្នកឲ្យកូនគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ អ្នកគួរតែពាក់អាវរាងក្រាស់ឲ្យកូន ហើយផ្សិតកូនគួរតែគ្របឲ្យជិត ទើបកូនមិនងាយផ្តាសាយ និងកើតអាការៈផ្សេងទៀត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)