ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការដោះស្រាយការមិនព្រមញ៉ាំទឹករបស់កូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដំបូង អ្នកគួរតែឲ្យកូនទម្លាប់តាំងពីតូច ដោយឲ្យកូនញ៉ាំទឹកច្រើនជាងភេសជ្ជៈផ្អែមៗផ្សេងទៀត។ ក្រៅពីនេះ អ្នកគួរតែធ្វើជាគំរូល្អ ដោយគួរតែញ៉ាំទឹកឲ្យបានច្រើន ហើយមិនញ៉ាំភេសជ្ជៈផ្អែមៗច្រើននៅចំពោះមុខកូន ទើបកូនមិនទារញ៉ាំភេសជ្ជៈទាំងនោះ។ ជាពិសេស អ្នកមិនគួរទិញភេសជ្ជៈផ្អែមៗទាំងនោះទុកក្នុងផ្ទះច្រើនឡើយ ទើបកូនមិនឃើញ ហើយមិនចង់ញ៉ាំ។ ចុងក្រោយ អ្នកគួរតែត្រៀមទឹកឲ្យកូនជានិច្ច ដោយឲ្យកូនញ៉ាំជានិច្ច ហើយរំលឹកកូនញ៉ាំប្រសិនជាគេធំ នោះកូននឹងចូលចិត្តទឹកធម្មតាជាងភេសជ្ជៈដែលផ្អែមជាមិនខានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)