ក្រោយពេលដែលអ្នកអានអត្ថបទនេះរួច អ្នកត្រូវតែរក្សាសំបកក្រូចថ្លុងក្រោយពេលដែលអ្នកពិសាររួច នោះវានឹងជួយសម្រាលដល់ការរស់នៅរបស់អ្នក។ តើវាអាចជួយអ្នកអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ធូបមូស
នៅក្រោយសំបកពណ៌បៃតងនៃក្រូចថ្លុងគឺមានសំបកពណ៌ស ដូចនេះអ្នកអាចយកសំបកពណ៌សនោះចិតជារាងសរសៃៗ រួចយកវាទៅហាលថ្ងៃឲ្យស្ងួត បន្ទាប់មកយកមកដុតធ្វើជាធូបមូស នោះមូសនឹងងាប់អស់ ម្យ៉ាងទៀតអ្នកក៏អាចយកវាទៅដាក់ក្នុងថង់ស្បៃមួយ ហើយដាក់ក្នុងទូរខោអាវ វានឹងអាចជួយបំបាត់ក្លិនដូចគ្នា។
ធ្វើឲ្យអារម្មណ៍ស្ងប់
អ្នកអាចយកសំបកផ្នែកបៃតងទៅចិតជាបន្ទះតូចៗ រួចដាក់ក្នុងទឹកក្តៅ នោះវានឹងភាយក្លិនចេញមកដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ក្រោយពេលដែលអ្នកហិតរួច។
រក្សាស្បែកឲ្យស្អាត
អ្នកអាចយកសំបកផ្នែកបៃតងនេះទៅដាំទឹកងូត នោះវានឹងជួយបំបាត់អារម្មណ៍នឿយហត់ពេញមួយថ្ងៃរបស់អ្នក ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ ហើយគេងលក់ស្រួល និងធ្វើឲ្យស្បែកម៉ត់រលោង។
បំបាត់ក្លិនមិនល្អ
អ្នកអាចយកសំបកក្រូចថ្លុងចំនួន៣ផ្លែទៅដាក់ក្នុងម៉ៃក្រូវ៉ែយ បន្ទាប់មកកម្តៅវាចំនួន២នាទី នោះវានឹងជួយបំបាត់ក្លិនមិនល្អនៅក្នុងនោះ ម្យ៉ាងទៀតបើទូរទឹកកកអ្នកមានក្លិនមិនល្អ អ្នកក៏អាចយកវាទៅដាក់ក្នុងទូរទឹកកកដូចគ្នាដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)