យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ការញ៉ាំផ្លែវ៉ុលណាត់ ៣ស្លាបព្រាបាយក្នុងមួយថ្ងៃទំនងជាធ្វើឲ្យអ្នកអាចកើតជំងឺទឹកនោមផ្អែមប្រភេទទី២បានពាក់កណ្តាល។ អ្នកស្រាវជ្រាវបានយកទិន្នន័យដែលមានស្រាប់មកពីការសិក្សាទៅលើសុខភាព និងជីវជាតិសហរដ្ឋអាមេរិកដ៏ធំមួយ។ ពួកគេបានប្រមូលផ្តុំនូវការសង្កេតចំនួន ៨ ដែលធ្វើចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០១៤ និងពិនិត្យទៅលើទម្លាប់នៃការញ៉ាំគ្រាប់ផ្លែឈើរបស់មនុស្សច្រើនជាង ៣៤០០០នាក់។
ពួកគេក៏បានពិនិត្យថាតើអ្នកដែលស្ថិតក្នុងក្រុមតែមួយនេះមានជំងឺទឹកនោមផ្អែមឬអត់ដែរ។ ពួកគេបានរកឃើញថា អ្នកដែឡនិយាយថា បានញ៉ាំគ្រាប់ផ្លែឈើកាលពី ២៤ម៉ោងមុនទំនងជាយ៉ាងហោចណាស់មានជំងឺទឹកនោមផ្អែមបានពាក់កណ្តាលដែរបើប្រៀបធៀបជាមួយអ្នកដែលមិនបានញ៉ាំសោះ។
ប៉ុន្តែការសិក្សានេះមានដែនកំណត់របស់វាច្រើនដែរ។ ដោយសារតែការវិភាគនេះធ្វើតែទៅលើមនុស្សក្នុងពេលវេលាតែមួយ ដូច្នេះវាអាចនឹងពិបាកកំណត់ថា វាមានទំនាក់ទំនងដោយផ្ទាល់រវាងការញ៉ាំគ្រាប់ផ្លែឈើ និងជំងឺទឹកនោមផ្អែមណាស់។ ឧទាហរណ៍ ការសិក្សាមិនបានប្រាប់យើងថា តើការញ៉ាំផ្លែវ៉ុលណាតបានបង្ការជំងឺទឹកនោមផ្អែម ឬអ្នកដែលមានជំងឺទឹកនោមផ្អែមគឺសុទ្ធតែមកពីញ៉ាំផ្លែវ៉ុលណាត់ដែរ។
វាទំនងត្រប់ថា សុខភាព និងកត្តារបៀបរស់នៅភាគច្រើនមានផលវិបាករបស់វា។ អ្នកដែលញ៉ាំផ្លែវ៉ុលណាតប្រហែលជារបបអាហារផ្តល់សុខភាពល្អជាង ហើយក៏ប្រហែលជាមិនទំនងជាកើតជំងឺទឹកនោមផ្អែមដែរ។ ប៉ុន្តែដោយសារតែអ្នកស្រាវជ្រាវជាច្រើនមិនបានពិចារណាទៅលើកត្តារបបអាហារផ្សេងៗ ដូច្នេះយើងមិនអាចនិយាយបានថា វាគឺជាករណីដែលត្រូវគិតអំពីទំនាក់ទំនងរបស់វាឡើយ។ យ៉ាងណាមិញ ការសិក្សានេះមិនបានផ្តល់អំណះអំណាងល្អថា ជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការញ៉ាំផ្លែវ៉ុលណាត់ឡើយ៕