កូនដែលកើតក្នុងឆ្នាំទាំង៣ខាងលើ ជាកូនដែលកើតមកគឺសម្រាប់សងគុណឳពុកម្តាយរបស់ខ្លួន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
កូនដែលកើតក្នុងឆ្នាំនេះ ជាកូនដែលមានសមត្ថភាពខ្ពស់តាំងពីកំណើត។ ម្យ៉ាងទៀត គេជាកូនដែលមានភាពកត្តញ្ញូ ព្រមទាំងចេះគោរពចាស់ទុំទៀតផង។ ដូចនេះ កើតមកគឺមានអ្នកតាមជួយតែម្តង។ មិនទាន់ដល់អាយុ៣៥ឆ្នាំផង គេអាចមានមុខរបរជារបស់ខ្លួនឯងមួយ។ ជាហេតុដែលអាចធ្វើឲ្យឳពុកម្តាយរបស់គេអាចរស់នៅបានយ៉ាងសុខស្រួល។
ឆ្នាំរោង
កូនដែលកើតក្នុងឆ្នាំនេះឆ្លាតពីកំណើត ថែមទាំងមានអ្នកតាមជួយនៅជុំវិញខ្លួនផងដែរ។ មិនទាន់ដល់អាយុ៤០ឆ្នាំផង មិនថាមុខរបរ ការងារ ស្នេហា ឬអាពាហ៍ពិពាហ៍នោះទេ សុទ្ធតែអាចទទួលបានជោគជ័យទាំងអស់។ ជាហេតុដែលអាចបញ្ជូនទ្រព្យមកឲ្យអ្នកផ្ទះបាន។
ឆ្នាំវក
កូនដែលកើតក្នុងឆ្នាំនេះ មានចិត្តស្មោះត្រង់ និងចេះសង្កេតស្ថានភាពជុំវិញខ្លួនតាំងពីតូច។ ម្យ៉ាងទៀត គេជាកូនដែលស្តាប់បង្គាប់ឳពុកម្តាយផងដែរ។ ដូចនេះ គេអាចមានកេរ្តិ៍ឈ្មោះល្បីតាំងពីវ័យក្មេង។ ដូចនេះ នៅពេលចាស់ទៅអាចរស់នៅក្នុងជីវភាពដែលសុខស្រួលមួយបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)