តាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ California បានរកឃើញថា ម្តាយដែលបំបៅដោះកូនគឺបានបញ្ជូនចំនួនបាក់តេរីល្អៗតាមរយៈទឹកដោះទៅឲ្យទារក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បាក់តេរីនេះដែរត្រូវបានគេស្គាល់ថា ជាសារធាតុដ៏សំខាន់ក្នុងការបង្កើនប្រព័ន្ធការពាររបស់ពោះវៀនទារក។ ក្នុងរយៈពេលមួយខែដំបូងក្រោយកើត ទារកទទួលបានបាក់តេរីក្នុងពោះវៀនពីទឹកដោះម្តាយ ២៥ភាគរយ និងស្បែកនៅជុំវិញក្បាលដោះប្រមាណ ១០ភាគរយទៀត។ បាក់តេរីរបស់ពោះវៀននឹងជួយគេការពាររាងកាយពីជំងឺហឺត និងអាឡែហ្ស៊ី។
វេជ្ជបណ្ឌិត Grace Aldrovandi នៃសាកលវិទ្យាល័យ California Los Angeles’ Pediatrics Department និយាយថា “ចាប់តាំងពីសិក្សាលើសត្វមក យើងបានដឹងថា បាក់តេរីត្រូវបានផលិតក្នុងដំណាក់កាលដំបូង និងមានប្រសិទ្ធភាពយូរសម្រាប់ពេលវេលាដ៏សំខាន់។ ហើយវាក៏អាចផ្តល់ផលល្អកាន់តែច្រើន និងមានលក្ខណៈខុសៗគ្នាដែរ។ អស់រយៈពេលយូរមកហើយដែលយើងបានដឹងអំពីអត្ថប្រយោជន៍របស់ទឹកម្តាយ។ យើងបានរកឃើញលាមករបស់ទារកមានបាក់តេរីដែលខុសគ្នាពីបាក់តេរីដែលមានក្នុងម្សៅទឹកដោះគោ។ ការសិក្សារបស់យើងបានបញ្ជាក់ថា សង្គមបាក់តេរីដែលមានក្នុងទឹកដោះម្តាយមានប្រយោជន៍ដល់ការលូតលាស់បាក់តេរីល្អក្នុងពោះវៀនទារក”។
ការសិក្សានេះក៏បញ្ជាក់ទៀតថា ការបំបៅដោះម្តាយនឹងជួយការពារទារកពីបញ្ហាអាឡែហ្ស៊ី ជំងឺនៅផ្លូវដង្ហើម និងការបង្ករោគនៅក្រពះពោះវៀន បន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ធាត់ជ្រុល និងរលាកពោះវៀនជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបំបៅដោះកូនគឺជារឿងល្អបំផុតសម្រាប់ម្តាយនិងកូន។ ម្តាយត្រូវបានលើកទឹកចិត្តឲ្យបំបៅដោះកូនរហូតដល់ ៦ខែ និងបន្តរហូតដល់គេអាយុបាន ១២ខែ៕