លិង្គដែលមានក្លិនស្អុយគឺជាប្រធានបទមួយដែលអ្នកកម្រនឹងលើកយកមកពិភាក្សាជាមួយដៃគូរណាស់។ ហើយអ្នកក៏តែងតែមិនដឹងថាក្លិនស្អុយនេះមានន័យអ្វីឲ្យប្រាកដដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តើមានដំណោះស្រាយដែរទេ? តើវាគឺជារឿងធម្មតាទេដែលលិង្គមានក្លិនស្អុយ?
ក្លិនមិនល្អដែលចេញពីលិង្គមានរឿងច្រើនដែលត្រូវនិយាយអំពីទម្លាប់អនាម័យរបស់បុគ្គលម្នាក់ៗ ហើយក៏មិនសូវមានអ្វីពាក់ព័ន្ធនឹងជំងឺដែរ។ ភាគច្រើន ក្លិននេះជាប់ទាក់ទងនឹងអ្វីដែលអ្នកបានញ៉ាំ។ ឧទាហរណ៍ បើសិនជាអ្នកញ៉ាំខ្ទឹមស ហើយរត់កីឡា អ្នកនឹងបែកញើសមកធំក្លិនខ្ទឹមស។ ជាមួយគ្នានេះដែរ ក្រោយពីពាក់ខោខូវប៊យរយៈពេលយូរ ហើយមិនដោះចេញ វាក៏អាចនាំឲ្យមានក្លិនបានដែរ។ ការបែកញើស និងមានសំណើមលាយគ្នាជាមួយនឹងបាក់តេរីលើស្បែកទៀត នឹងធ្វើឲ្យកើតជាក្លិនខ្លួននេះឯង។ នៅតំបន់គ្រលានមានក្រពេញបញ្ចេញញើសមួយចំនួនដែលអាចបង្កជាក្លិនមិនល្អកើតឡើងដែរ។
បើសិនជាអ្នកកំពុងតែឆ្ងល់ថា តើក្លិនប្រដាប់ភេទមានប៉ះពាល់ដល់សុខភាពរបស់ដៃគូក្នុងពេលរួមភេទឬអត់នោះ ចូរយល់ថា រឿងនេះគ្មានអ្វីជាបញ្ហាចោទឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្លិនរបស់លិង្គមិនអាចធ្វើឲ្យស្រ្តីប្រឈមខ្ពស់នឹងជំងឺផ្លូវទឹកម៉ូត្រ ឬការបង្ករោគបានឡើយ៕