មានមនុស្សច្រើនណាស់តែងប្រាថ្នាចង់បានរាងស្គម ហើយលឿន ប៉ុន្តែបែរជាមិនបានគិតគូរដល់របៀបនៃការញ៉ាំអាហាររបស់ខ្លួនឡើយ។ រាងកាយរបស់មនុស្សមានច្រើនប្រភេទណាស់ ហើយក៏ច្រើនជាងប្រភេទងាយនឹងឡើងទម្ងន់ដែរ ប៉ុន្តែក៏ងាយស្រកទម្ងន់ទៅវិញដែរបើសិនជាពួកគេធ្វើការងារសម្រកទម្ងន់នោះបានត្រឹមត្រូវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លះដែលអាចជួយឲ្យបងប្អូនស្រ្តីៗយើងដែលប្រាថ្នាចង់បានរាងស្លីមដូចបំណង៖
ចៀសវាងការតមអាហារ
មានមនុស្សជាច្រើនជ្រើសរើសយកកម្មវិធីសម្រកទម្ងន់តាមរយៈការតមអាហារ ប៉ុន្តែរឿងនេះពិតជាគ្មានអ្វីជួយបានឡើយ ផ្ទុយទៅវិញវាបានត្រឹមតែធ្វើឲ្យអ្នកឃ្លានអាហារជ្រុលទៅវិញទេ ហើយក៏អាចបណ្តាលឲ្យធាត់លើសដើមវិញទៀតក៏មានដែរ។
ញ៉ាំអាហារតិចៗ
ចូរជំនួសការញ៉ាំអាហារបីពេលច្រើនៗ មកញ៉ាំតិចៗវិញទៅ ដូច្នេះរាងកាយអ្នកនឹងអាចរំលាយអាហារបានជាប់ ព្រមទាំងមិនធ្វើឲ្យឃ្លានខ្លាំងបានដែរ។
ហាត់ប្រាណជំរុញដល់បេះដូងសរសៃឈាម
សម្រាប់អញនកដែលចង់បានរាងស្លីម និងស្គម របបអាហារតែមួយមុខគឺមិនអាចទៅរួចទេ។ អ្នកត្រូវតែហាត់ប្រាណយកសាច់ដុំទៀតដើម្បីបង្កើនការរំលាយជាតិខ្លាញ់។ នៅពេលអ្នកហាត់ប្រាណ អ្នកកំពុងតែជួយបង្កើនកម្លាំងសាច់ដុំកាន់តែខ្លាំង ហើយមើលទៅគឺមានរាងស្អាតតែម្តង។
ព្យាយាមរត់កីឡា
បើសិនជាអ្នកមិនចូលក្លិបហាត់ប្រាណជាទៀងទាត់តេ ឬត្រូវការសម្រកពីការលើកទម្ងន់នោះ អ្នកអាចផ្លាស់ប្តូរកម្មវិធីមករត់កីឡាវិញក៏បានដែរ។ ការធ្វើបែបនេះនឹងជំរុញដល់ការហាត់ប្រាណបានដូចគ្នា ហើយក៏មានមនុស្សជាច្រើនចូលចិត្តធ្វើវាដែរ។
ញ៉ាំអាហារផ្តល់សុខភាព
វិធីសាស្រ្តមួយផ្សេងទៀតដើម្បីទទួលបានរាងស្គមគឺការញ៉ាំអាហារផ្តល់សុខភាពជាទៀងទាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរញ៉ាំបន្លែ ផ្លែឈើ សាច់គ្មានខ្លាញ់ និងត្រីស្រស់ៗឲ្យបានច្រើន ព្រោះវាជាអាហារសម្បូរជាតិរ៉ែ និងវីតាមីន៕