តើអ្នកធ្លាប់ឆ្ងល់ឬទេថា តើធ្វើម៉េចទើបទឹកកាមមានសុខភាពល្អ និងប្រកបដោយគុណភាពខ្ពស់ទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើមិនមានមធ្យោបាយនាមួយដើម្បីអាចដឹងថាកូនទាហ៊ានតូចៗរបស់អ្នកមានសុខភាពល្អតាមរយៈការមើលនឹងភ្នែកនោះ តែអ្នកក៏អាចសង្កេតឃើញដឹងថាពួកគេមានថាមពលខ្លាំងក្លាយ តាមរយៈការមើលលក្ខណៈសម្បត្តិរបស់ម្ចាស់ទឹកកាមនោះផ្ទាល់ដូចជា៖
មិនមែនមានសាច់ខ្លាំង
នេះអាចជាដំណឹងអាក្រក់មួយសម្រាប់បុរសដែលមានមាឌ ឬសាច់ខ្លាំង។ បើសិនជាអ្នកជាបុរសដែលមានរូបរាងមធ្យម អ្នកពិតជាមានភាពសកម្មខ្លាំងណាស់ហើយចំពោះជីវិតរស់នៅ។ សម្រាប់បុរសដែលមានមុខធំៗ ច្រើនតែទឹកកាមមិនសូវល្អឡើយ។
ចូលចិត្តញ៉ាំអាហារសមុទ្រ
បើសិនជាចូលចិត្តញ៉ាំអាហារសមុទ្រមែននោះ ចូរសម្រួលអារម្មណ៍ទៅ ព្រោះមេជីវិតឈ្មោលអ្នកមានសុខភាពល្អណាស់ហើយ។ អ្នកជំនាញនិយាយថា បុរសដែលចូលចិត្តញ៉ាំសាច់ មិនសូវមានមេជីវិតឈ្មោលល្អដូចអ្នកចូលចិត្តញ៉ាំត្រីឡើយ។ បុរសដែលញ៉ាំត្រីសមុទ្រច្រើន ត្រូវបានគេជឿថា មានទឹកកាមល្អជាងអ្នកញ៉ាំសាច់កៃឆ្នៃរហូតដល់ ៦៥ភាគរយៈឯណោះ។
ចូលចិត្តស្លៀកខោខ្លី
បើសិនជាអ្នកចូលចិត្តស្លៀខោខ្លីៗ ដែលមានខ្យល់អាកាសចេញចូលចិត្ត នោះវាគឺជារឿងល្អជាងការស្លៀកខោតឹងៗ។ សម្រាប់ខោទ្រនាប់ដែលតឹងៗច្រើនតែបំផ្លាញភាពខ្លាំងក្លាយរបស់មេជីវិតឈ្មោល ហើយក៏មិនងាយអាចបង្កកំណើតបានដែរ។ ខោខ្លីៗដែលមានខ្យល់អាការចេញចូលចិត្តអាចកាត់បន្ថយសីតុណ្ហភាពរបស់ពងស្វាស និងពង្រឹងដល់គុណភាពទឹកកាមផង។
ផ្នែកកណ្តាលនៃរាងកាយមិនមានខ្លាញ់
បើសិនជាអ្នកចង់ឲ្យក្បាលពោះរៀបស្មើ នោះមេជីវិតឈ្មោលនឹងស្ថិតក្នុងស្ថានភាពល្អ។ ត្រង់ចំណុចនេះ អ្នកមិនចាំបាច់ហាត់យកសាច់ដុំ ៦កង់ឡើយ គ្រាន់តែក្បាលពោះរៀបស្មើគឺបានហើយ។ ការសិក្សារកឃើញថា បុរសដែលមានចង្កេះកាន់តែធំ កំហាប់មេជីវិតឈ្មោលកាន់តែតិច។
មិនមានសម្លេកគ្រលខ្លាំង
ការដែលបុរសនិយាយបែកសម្លេង វាជាសញ្ញាបញ្ជាក់ថាជាមនុស្សប្រុសពេញវ័យ។ ប៉ុន្តែការសិក្សាបានរកឃើញថា បុរសដែលមានសម្លេងគ្រលខ្លាំង ទំនងជាមិនមានមេជីវិតឈ្មោលច្រើនឡើយ។ អ្នកជំនាញនិយាយថា បុរសដែលមានលក្ខណៈជាបុរសពេញលេញ គឺមានចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងខ្លួនច្រើន ដែលវាអាចជំរុញដល់ការផលិតមេជីវិតឈ្មោលកាន់តែច្រើន។
ហាត់ប្រាណដោយលើកទម្ងន់ទៀងទាត់
អ្នកស្រាវជ្រាវបាននិយាយថា បុរសដែលហាត់ប្រាណក្នុងក្លិបដោយការលើកទម្ងន់ចំនួន ១៥ម៉ោងឡើងទៅក្នុងមួយសប្តាហ៍ និងជាទៀងទាត់ គឺមានមេជីវិតឈ្មោលខ្ពស់ជាងអ្នកដែលមិនបានហាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការហាត់ប្រាណជាទៀងទាត់នឹងជួយពង្រឹងដល់ភាពរឹងមាំ និងសម្របសម្រួលដល់ចំនួនអង់ទីអុកស៊ីដង់ក្នុងរាងកាយ។ ដូច្នេះការហាត់ប្រាណបែបនេះរាល់ថ្ងៃជាប្រចាំ នឹងជួយថែរក្សាទឹកកាមឲ្យមានសុវត្ថិភាពពីរ៉ាឌីកាលសេរី៕