ស្រ្តីម្នាក់ក្នុងទីក្រុងម៉ូស្គូបានចំណាយពេលវេលា ២សប្តាហ៍ក្នុងការថតរូបដុំសាច់ដ័ចម្លែកមួយនៅលើមុខរបស់នាង ដែលដុំសាច់នេះបានផ្លាសទីពីកន្លែងមួយទៅកន្លែងមួយទៀតដ៏គួរឲ្យចម្លែកមែនទែន។ ដំបូងឡើយស្រ្តីវ័យ ៣២ឆ្នាំរូបនេះបានសម្គាល់ឃើញថា មានអ្វីមួយនៅខាងក្រោមភ្នែកឆ្វេងរបស់នាង។ រយៈពេល ៥ថ្ងៃក្រោយ វាក៏ឡើងទៅលើភ្នែកវិញ។ ១០ថ្ងៃក្រោយ វាក៏ធ្លាក់មកបបូរមាត់ខាងលើង។
ថ្មីៗនេះ ស្រ្តីខាងលើក៏ត្រូវបានមូសខាំជាច្រើនដង។ ដុំសាច់នោះមានលក្ខណៈរមាស់ តែវាមិនបានរំខានអ្វីច្រើនដល់នាងឡើយ។ ជាចុងក្រោយនាងបានទៅជួបគ្រូពេទ្យ ហើយរកឃើញមូលហេតុដែលនាំឲ្យដុំសាច់នៅមុខរបស់នាងនោះផ្លាស់ទី គឺដោយសារតែវាគឺជាដង្កូវប៉ារ៉ាសិត។ យោងទៅតាមករណីសិក្សាមួយក្នុងខែនេះរបស់សារព័ត៌មាន New England Journal of Medicin វេជ្ជបណ្ឌិតក្នុងទីក្រុងម៉ូស្គូ បានរកឃើញ Dirofilaria Repens ដែលជាប្រភេទដង្កូវប៉ារ៉ាសិតរស់នៅក្នុងសត្វ ហើយវាក៏ជាដង្កូវប៉ារ៉ាសិតដែលរស់នៅលើមុខក្រោមស្បែករបស់ស្រ្តីរបស់យើងដែរ។ នាងត្រូវធ្វើការវះកាត់ដើម្បីយកវាចេញ។
យោងទៅតាម CDC បានឲ្យដឹងថា ដង្កូវប៉ារ៉ាសិតប្រភេទនេះឆ្លងតាមរយៈមូស។ នៅពេលម៉ូសដែលមានជំងឺខាំសត្វចិញ្ចឹមកូនដោយទឹកដោះ ដោយភាគច្រើនជាសត្វឆ្កែនោះ វានឹងបញ្ចូលដង្កូវប៉ារ៉ាសិតនោះទៅក្នុងស្បែករបស់សត្វដែលវាខាំ។ ដង្កូវនេះនឹងលូតលាស់ ហើយបង្កើតជាកូនចៅរបស់វា។ មូសផ្សេងមួយទៀតនឹងជញ្ជក់ឈាមយកពងកូនដង្កូវនេះ Microfilariae ហើយចម្លងវាទៅកាន់អ្នកផ្សេងទៀត៕