ប្រសិនជាអ្នកមិនចង់ឆាប់ចាស់ អ្នកអាចពិសារអាហារទាំងឡាយខាងក្រោមនេះបាន។ អាហារទាំងនេះ នឹងអាចជួយរក្សាសម្រស់របស់អ្នកបានយូរ មិនងាយចាស់ឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចញ៉ាំស្វាយបាន ព្រោះនៅក្នុងស្វាយមានសារធាតុដែលអាចជួយរក្សាស្បែកអ្នកឲ្យមានសុខភាពល្អ។ ដូចនេះ វានឹងជួយរក្សាស្បែកអ្នកឲ្យស្អាតជារៀងរហូតបាន។
- ទឹកឃ្មុំក៏អ្នកអាចពិសារឲ្យបានច្រើនដែរ។ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងធ្វើឲ្យស្បែកអ្នកស ភ្លឺ និងម៉ត់រលោងទៀតផង។
- ត្រសក់ជាបន្លែដែលអាចជួយពន្យារភាពចាស់របស់អ្នក។ អ្នកអាចបរិភោគឲ្យបានច្រើន ឬយកមកបិទមុខក៏បានដែរ នោះវានឹងធ្វើឲ្យអ្នកដទៃស្ងើចសរសើរពីស្បែកអ្នកជាខ្លាំង។
- នៅក្នុងតែបៃតងមានសារធាតុដែលអាចជួយបណ្តេញជាតិពុលក្នុងខ្លួនរបស់អ្នក។ ដូចនេះ ស្បែកអ្នកនឹងស្អាតជារៀងរហូតនៅពេលដែលគ្មានជាតិពុលស្តុកទុកក្នុងខ្លួន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)