ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាទាំង៥ដែលមានលើខ្លួនទារកដែលទើបនឹងកើតមក។ សញ្ញាទាំងនេះ អាចប្រាប់អ្នកបានថា កូនអ្នកជាមនុស្សដែលមានលាភខ្ពស់ប៉ុណ្ណា។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលគេកើតមកត្រចៀកខ្ពស់ជាងចិញ្ចើម ឬក៏ស្មើនឹងចិញ្ចើម មានន័យថាកូនអ្នកជាកូនដែលរៀនសូត្រពូកែជាទីបំផុត។ ដូចនេះ អ្នកអាចបណ្តុះបណ្តាលគេតាំងពីតូច នោះធំឡើងនឹងអាចក្លាយជាអ្នកប្រាជ្ញបាន។
- នៅពេលដែលចង្អុរដៃ និងដៃនាងរបស់កូនអ្នកមានប្រវែងស្មើគ្នា ជាកូនដែលមានសមត្ថភាពខ្ពស់ក្នុងការយល់ពីអ្នកដទៃ។ ម្យ៉ាងទៀត គេជាកូនដែលពូកែឆ្ងល់ ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះ នៅពេលដែលគេធំឡើង នឹងអាចមានកេរ្តិ៍ឈ្មោះល្បីបាន។
- កូនដែលមានខ្លួនវែងជាងជើង ជាកូនដែលមានអនាគតមិនធម្មតាឡើយ។
- នៅពេលដែលដៃវែងជាងជង្គង់ ជាកូនដែលពិបាករកបំផុត។ ដូចនេះ ប្រសិនជាមាន នោះមានន័យថាជាមនុស្សដែលមានលាភសំណាងជាទីបំផុត។
- កូនដែលមានប្រជ្រុយលើចង្កេះ ជាកូនដែលកើតមកនាំលាភមកជាមួយតែម្តង។ ក្នុងមួយជីវិតគឺមិនខ្វះខោអាវស្លៀកពាក់ និងចំណីអាហារបរិភោគឡើយ។ ជាពិសេស គឺមិនខ្វះលុយចាយតែម្តង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)