ប្រសិនជាកូនអ្នកជាកូនដែលកើតក្នុងឆ្នាំទាំង៣ខាងលើ នោះគេនឹងមានវាសនាដែលល្អពេញមួយជីវិត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមើលធ្ងន់លើលុយ។ ថ្វីត្បិតតែពេលធម្មតា គេអាចចំណាយច្រើនលើមិត្តភក្តិ ក៏ប៉ុន្តែក្រោយពេលដែលចាយរួច គេនឹងកាន់តែប្រឹងប្រែងរកលុយទៀត។ លុះដល់ពេលវ័យកណ្តាល ឲ្យតែគេក្តោបក្តាប់ឱកាសគ្រប់យ៉ាងឲ្យជាប់ គេនឹងអាចរកបានចំណូលធំមួយចូលមក។ ដូចនេះ គេនឹងអាចរស់នៅក្នុងជីវភាពសុខស្រួលពេញមួយជីវិត។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមាននិស្ស័យខ្ពស់ចំពោះប្រាក់។ គេជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការរកប្រាក់បានយ៉ាងច្រើន។ ជាហេតុដែលធ្វើឲ្យគេមិនដែលចេះខ្វាយខ្វល់ពីការគ្មានលុយចាយឡើយ។ ជាពិសេស គេនឹងមានទ្រព្យដែលនឹកស្មានមិនដល់ចូលមកច្រើន។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយនោះទេ។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលអាចរស់នៅក្នុងជីវភាពសុខស្រួលតាំងពីតូច។ ទោះបីជាយ៉ាងនេះ ក៏គេនៅតែខិតខំរកមធ្យោបាយដើម្បីទទួលបានចំណូលខ្ពស់ដែរ។ ដូចនេះ គេនឹងអាចរាប់លុយរាប់ដល់គ្មានពេលគេង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)