ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការទប់ស្កាត់មិនឲ្យអ្នកតែងមានអារម្មណ៍ចង់រួមភេទក្នុងកំឡូងពេលដែលអ្នកកំពុងតែមករដូវ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែគេចពីកន្លែង និងមនុស្សដែលធ្វើឲ្យអ្នកកើតមានចំណង់ផ្លូវភេទនេះឡើងមក ព្រោះការគេចចេញពីកន្លែងអស់នឹង នឹងធ្វើឲ្យអ្នកមិនចង់មានអារម្មណ៍នេះខ្លាំងឡើយ។ ទោះជាអ្នកចង់ ក៏មិនចង់ខ្លាំងដែរ។ ផ្ទុយទៅវិញ បើអ្នកប្រឈមមុខ នោះអ្នកនឹងមិនអាចទប់អារម្មណ៍មួយនេះបានឡើយ ដោយអាចធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់បានយ៉ាងងាយ។
- អ្នកក៏អាចប្រើការហាត់ប្រាណដើម្បីបង្វែលចំណាប់អារម្មណ៍អ្នកដែរ ព្រោះនៅពេលដែលអ្នកធ្វើចលនា អ្នកនឹងអាចធ្វើឲ្យអារម្មណ៍ស្ងប់ ហើយពេលដែលអ្នកហត់ នោះអ្នកនឹងមិនចង់ធ្វើអ្វីទៀតឡើយ។ ដូចនេះ អ្នកនឹងអាចមានសុវត្ថិភាពបាន។
- នៅពេលដែលអ្នកមានអារម្មណ៍ថាចង់រួមភេទ អ្នកគួរតែចាប់ផ្តើមធ្វើរឿងដែលអ្នកចូលចិត្តភ្លាម ដោយអាចអានសៀវភៅ មើលទូរទស្សន៍ ឬធ្វើការងារផ្សេង ដើម្បីបង្វែលអារម្មណ៍ដែលចង់របស់អ្នកចេញ។ ដូចនេះ អ្នកនឹងមិនបន្តចង់រួមភេទទៀតឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)