នៅពេលដែលអ្នកងូតទឹកឲ្យទារកស្រី អ្នកគួរតែប្រយ័ត្ននៅពេលដែលលាងប្រដាប់ភេទ ឬគូថរបស់កូន។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការលាងសម្អាត។ តើមានវិធីបែបណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មុនពេលលាង
ដំបូងនៅមុនពេលដែលអ្នកលាងឲ្យកូន អ្នកគួរតែលាងដៃទាំងសងខាងឲ្យស្អាតជាមុនសិន។ បន្ទាប់មកអ្នកគួរតែត្រៀមទុកក្រណាត់ទន់មួយដើម្បីទុកលាងឲ្យកូន។ បន្ទាប់មកទៀតអ្នកគួរតែត្រៀមទឹកដែលមានសីតុណ្ហភាពចន្លោះពី៣៧ដល់៤០អង្សាសេ។ ចុងក្រោយរៀបចំខោទឹកនោម និងខោអាវដែលស្អាតទុកឲ្យកូន។
នៅពេលលាង
ដំបូងអ្នកត្រូវយកក្រណាត់សើមមកជូតគូថកូនជាមុនសិនដើម្បីសម្អាតលាមកដែលជាប់លើគូថកូន។ បន្ទាប់មកទើបលាងនៅចន្លោះជើងសងខាងរបស់កូន។ បន្ទាប់មកទៀតនៅពេលដែលអ្នកលាងផ្នែកខាងក្រោមរបស់កូនគឺត្រូវតែលាងពីមុខទៅក្រោយ។ ក្រោយពេលដែលលាងរួច ទើបលាងគូថ។ ក្រោយពេលដែលលាងរួច អ្នកអាចជូតឲ្យស្ងួត ហើយទុកចំនួនពី១ទៅ២នាទីទើបស្លៀកខោទឹកនោមឲ្យកូនជាការស្រេច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)