កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីរបៀបកក់សក់ឲ្យកូនដោយអាចចៀសពីអាការៈផ្តាសាយរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបងូតទឹកឲ្យកូនដោយមានសុវត្ថិភាពវិញម្តង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកងូតទឹកឲ្យកូន អ្នកត្រូវតែត្រៀមកន្សែងមួយនៅជិតខ្លួន។ នៅពេលដែលអ្នកចង់ទៅបើកទ្វារ ឬលើកទូរស័ព្ទអ្នកអាចយកកន្សែងរុំហើយពរកូនទៅជាមួយ ដោយមិនត្រូវទុកគេឲ្យនៅម្នាក់ឯងនោះទេ។
- នៅពេលដែលអ្នកងូតទឹកឲ្យកូន អ្នកត្រូវតែដាក់ទឹកមុនទើបដាក់កូនចូលទៅក្រោយ ព្រោះខ្លាចរលាកត្រូវស្បែកកូន។
- នៅពេលដែលអ្នកដាក់ទឹក អ្នកត្រូវតែដាក់ទឹកត្រជាក់សិន ទើបដាក់ទឹកក្តៅ នោះវានឹងអាចជួយកាត់អត្រានៃការរលាករបស់កូនបាន។
- កូនដែលមានអាយុក្រោម៦ខែ អ្នកគួរតែដាក់ទឹកដែលមានជម្រៅពី៥ទៅ៨សង់ទីម៉ែត្របានហើយ។
- ទារកដែលទើបនឹងកើត អ្នកអាចងូតទឹកឲ្យគេម្តងពីរដងបានក្នុងមួយអាទិត្យ។
- ចុងក្រោយអ្នកមិនគួរទុកកូនចោលក្នុងទឹកនោះទេ ព្រោះកូនអាចលង់បានយ៉ាងងាយបំផុតក្នុងជម្រៅត្រឹម៣សង់ទីម៉ែត្រ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)