ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំម្សាញ់
បុគ្គលឆ្នាំម្សាញ់ ក្នុងឆ្នាំ២០២០ ជាឆ្នាំដែលអាចទទួលបានជោគជ័យគ្រប់រឿង។ ជាពិសេស មានគេតាមជួយច្រើន ដោយធ្វើឲ្យអ្នកមិនខ្វះលុយ មិនខ្វះខោអាវ មិនខ្វះចំណីអាហារ និងមិនខ្វះអ្វីទាំងអស់។ ដូចនេះ ជីវភាពរបស់អ្នកនឹងប្រសើរឡើងជាមិនខានឡើយ។
ឆ្នាំរោង
បុគ្គលឆ្នាំរោង ក្នុងឆ្នាំក្រោយនេះ នឹងអាចរីកចម្រើនខ្លាំង មិនថាក្នុងវិស័យមុខជំនួយ ឬការងារឡើយ។ ជាពិសេស អ្នកក៏អាចដើរដល់ផ្លូវទ្រព្យផងដែរ។ ដូចនេះ ទ្រព្យដែលអ្នកទទួលបានគឺច្រើនពេញឃ្លាំងតែម្តង។
ឆ្នាំជូត បុគ្គលឆ្នាំជូត ក្នុងឆ្នាំ២០២០ ជាឆ្នាំដែលអ្នកអាចមានផ្កាយសំណាងរះជិតខ្លួន ធ្វើឲ្យអ្នកមានកម្លាំងខ្លាំងក្នុងការប្រយុទ្ធ។ ដូចនេះ ទ្រព្យរបស់អ្នកនឹងអាចហូរចូលមកជាលំដាប់លំដោយ ធ្វើឲ្យអ្នកមិនស្គាល់ពាក្យថាក្រទៀតទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)