ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកវិធីក្នុងការមើលដឹងថាកូនឆ្អែត ឬមិនឆ្អែត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជាធម្មតា អ្នកម្តាយដែលបំបៅទឹកដោះខ្លួនឯងដល់កូន ក្នុងមួយថ្ងៃ២៤ម៉ោង កូនដែលបៅឆ្អែត គឺអាចបត់ជើងធំចំនួន៦ដងឡើងលើ។ ប៉ុន្តែបើកូនបត់ជើងធំតិចជាង៤ដង អ្នកគួរតែចាប់ផ្តើមសង្កេតហើយថាកូនបៅឆ្អែតឬទេ ហើយអ្នកគួរតែបន្ថែមការបំបៅដល់កូនទេ។
- នៅពែលដែលកូនបៅឆ្អែត ទម្រង់លាមករបស់កូនអាចមានលក្ខណៈទន់។ ផ្ទុយទៅវិញ បើកូនបៅមិនឆ្អែត នោះលាមករបស់កូនអាចមានលក្ខណៈរឹង ហើយគ្រាប់ៗ ដែលជាពណ៌បៃតង។ ដូចនេះ អ្នកម្តាយអាចមើលតាមលាមករបស់កូន ហើយធ្វើការសន្និដ្ឋានថាកូនបៅឆ្អែត ឬមិនឆ្អែត ដើម្បីឲ្យកូនបៅថែមជាងមុនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)