ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់យ៉ាងច្បាស់នាពេលបច្ចុប្បន្ននេះ ដោយសារតែអត្ថប្រយោជន៍យ៉ាងច្រើនរបស់វាទាំងសុខភាពទូទៅ និងសម្រស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ត្រូវបានគេរកឃើញទៀតថា មានប្រយោជន៍ក្នុងការព្យាបាលការរលាក មុន ឬស្នាមសង្វាជាដើម។ វាក៏មានសមត្ថភាពក្នុងការផ្តល់ជីវជាតិ ផ្តល់ភាពសំណើម និងភាពរលោងដល់ស្បែកផង។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីវិធី ពីរយ៉ាងដែលអ្នកអាចប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីថែរក្សាសុខភាពស្បែកបាន៖
ក្រែមប្រឆាំងភាពចាស់នៅជុំវិញភ្នែក
អាការៈនៃការចាស់ទៅតាមអាយុច្រើនតែកើតឡើងនៅជុំវិញភ្នែក ដែលវាគួរតែអាចដោហស្រាយបាន។ អ្វីដែលអ្នកអាចធ្វើបានោះគឺគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រា លាយជាមួយទឹកវីតាមីន E មួយគ្រាប់ ចូលក្នុងចានហើយលាយវាឲ្យសព្វល្អ។ បន្ទាប់មក អ្នកអាចយកល្បាយនេះលាយជុំវិញភ្នែកជារៀងរាល់យប់មុនពេលគេង។
ប្រទាលកន្ទុយក្រពើប្រើជាក្រែមលាបមុខ
វិធីសាស្រ្តមួយផ្សេងទៀតក្នុងការប្រើប្រាស់ប្រទាលកន្ទុយក្រពើនោះគឺជាក្រែមលាបមុខ។ អ្វីដែលអ្នកអាចធ្វើបានគឺ ជែលប្រទាលកន្ទុយក្រពើមួយកូនចានចង្កឹះ ប្រេង Jojoba ២ស្លាបព្រាបាយ ប្រេងផ្កាឡាវ៉ែនឌឺ៥ទៅ៨ដំណក់ ប្រេងដូងកន្លះកូនចានចង្គឹះ និងសាច់សម្បុកឃ្មុំមួយស្លាបព្រាបាយកន្លះ។ ដើម្បីចាប់ផ្តើម អ្នកត្រូវកម្តៅសម្បុកឃ្មុំ ប្រេង Jojoba និងប្រេងដូងឲ្យក្តៅរហូតពុះពីដង រហូតដល់វារលាយចូលគ្នាអស់។ ចូរចាក់វាចូលទៅក្នុងកែវហើយទុកឲ្យត្រជាក់សិន។ បន្ទាប់មកចាក់វាចូលទៅក្នុងម៉ាស៊ីនក្រឡុក ហើយចាក់ប្រទាលកន្ទុយក្រពើចូលបណ្តើរក្រឡុកបណ្តើរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរក្រឡុករហូតដល់វាក្លាយទៅជាល្បាយតែមួយ។ បន្ទាប់មកអ្នកអាចល្បាយនេះមកលាបលើមុខស្តើងៗបាន។ ចំពោះប្រេងផ្កាឡាវ៉ែនឌឺអាចប្រើបន្ថែមទៀតក៏បាន អត់ក៏បាន៕