ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនអាចចៀសពីការបាត់ត្អើក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានពេលខ្លះកូនត្អើក ព្រោះតែប្រតិកម្មជាមួយម្សៅទឹកដោះគោដែលអ្នកឲ្យកូនបៅនោះ។ ដូចនេះ អ្នកគួរតែសុំគំនិតពីគ្រូពេទ្យថាតើគួរតែប្រើម្សៅទឹកដោះគោណា ដើម្បីឲ្យកូនបៅហើយមិនប្រតិកម្ម ទើបកូនមិនត្អើកទៀត។
- ក្រោយពេលដែលអ្នកបំបៅទឹកដោះដល់កូនរួច អ្នកអាចឲ្យកូនផ្អែកលើស្មារអ្នក ហើយគោះខ្នងគេថ្នមៗមួយភ្លែត នោះកូននឹងអាចមិនត្អើកហើយ។
- នៅពេលដែលអ្នកឲ្យកូនបៅ អ្នកមិនគួរបង្ខំឲ្យកូនបៅឲ្យអស់នោះទេ ព្រោះពេលដែលកូនបៅលឿនពេក នឹងអាចធ្វើឲ្យកូនងាយត្អើកណាស់។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីជួយកូនឲ្យចៀសពីការត្អើកដោយមិនដឹងខ្លួន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)