ស្រ្តីដែលមានភាពសកម្មខាងរាងកាយច្រើនគួរតែដឹងអំពីសារៈសំខាន់នៃការជាសះស្បើយរបស់សាច់ដុំក្នុងពេលហាត់ប្រាណ ព្រោះវានឹងជួយបង្ការភាពតឹងរបស់សាច់ដុំ និងរបួសបាននៅពេលលើករបស់របស់ធ្ងន់ៗ។ មានន័យថា ពួកគេត្រូវតែរកមើលនូវប្រភពនៃវីតាមីន និងជាតិរ៉ែដែលអាចបង្កើនល្បឿននៃការជាសះស្បើយរបស់សាច់ដុំដែលរងរបួសទាំងនោះ។ ជាអកុសល្យ មិនមែនស្រ្តីទាំងអស់ទទួលបានជាតិដែកគ្រប់គ្រាន់ទាំងអស់នោះទេ ដូច្នេះពួកគេអាចនឹងមានអារម្មណ៍នឿយហត់ ចង្អោ និងឈឺសាច់ដុំបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សម្រាប់ការណែនាំរបស់ www.health.com.kh ស្រ្តីគ្រប់រូបគួរតែធ្វើយ៉ាងណាញ៉ាំជាតិដែលឲ្យបាន ១៨មីលីក្រាមក្នុងមួយថ្ងៃ ហើយការទទួលបានជាតិដែកពីធម្មជាតិនឹងល្អជាងថ្នាំបំប៉នទៅទៀតបើសិនជា ស្រ្តីនៅអាចញ៉ាំអាហារបានធម្មតា។
ខាងក្រោមនេះគឺជាប្រភពជាតិដែកដែលល្អបំផុតសម្រាប់ស្រ្តីគ្រប់រូបគួរយល់ដឹង និងព្យាយាមញ៉ាំឲ្យបានច្រើន៖
- ថ្លើមសត្វ
- ស្ពៃស្ពីណាច
- សាច់គោ
- អ័យស្ទើ
- ប៉េងប៉ោះ
- ដំឡូងជ្វា
ទាំងនេះគ្រាន់តែជាអាហារមួយចំនួនតូចដែលត្រូវបានចាត់ទុកថាជាប្រភពដ៏ល្អនៃជាតិដែក ហើយក៏ជាអាហារដែលរាងកាយត្រូវការដើម្បីសុខភាព និងភាពរឹងមាំដែរ។ ការបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែជួយបង្កើនសាច់ដុំទេ តែក៏ជួយពង្រឹងដល់សម្ពាធឈាម បញ្ចុះកូឡេស្តេរ៉ុល និងការពារខ្លួនពីជំងឺកង្វះជាតិដែកក្នុងខ្លួនទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)