ស្ថិតក្នុងចំណុចនេះ អ្នកប្រហែលជាធ្លាប់ឆ្ងល់ហើយថា តើការដកដង្ហើមតាមច្រមុះ និងមាត់ មួយណាល្អជាង ព្រោះអាចទទួលបានខ្យល់អុកស៊ីសែនរស់ដូចគ្នាហ្នឹង។ តាមពិតទៅ ការដកដង្ហើមតាមមាត់គឺជាបញ្ហាចំពោះសុខភាពទៅវិញទេ។ ការដកដង្ហើមតាមមាត់នេះត្រូវបានគេសង្កេតឃើញលើមនុស្សគ្រប់វ័យ ប៉ុន្តែភាគច្រើនគឺនៅលើក្មេងៗដែលត្រៀមចូលសាលា។ ដូច្នេះហើយ ដោយសារតែពួកគេនៅកំពុងតែលូតលាស់នៅឡើយ វាអាចនឹងរំខានដល់ការលូតលាស់រាងកាយពួកគេបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះគឺជាបញ្ហាដែលអាចកើតមានចំពោះអ្នកនៅពេលព្យាយាមដកដង្ហើមតាមមានជំនួសច្រមុះ៖
- ស្ងួតមាត់
- មានការបង្ករោគនៅក្នុងមាត់
- ឆាប់ពុកធ្មេញ
- ធំក្លិនមាត់
- តឹងសាច់ដុំថ្គាម
- មិនអាចទំពារអាហារបានល្អ
- ងាយនឹងមានជំងឺគេងបាត់ដង្ហើម
ដូចអ្នកបានឃើញស្រាប់ហើយថា ការដកដង្ហើមតាមមាត់មិនមែនជារឿងល្អដូចដកដង្ហើមតាមច្រមុះទេ ព្រោះច្រមុះត្រូវបានផលិតឡើងដើម្បីដកដង្ហើម ហើយក៏មិនមែនមាត់អាចជំនួសបានជាប់រហូតដែរ។ រាល់សុខភាពទូទៅទាំងអស់គឺអាស្រ័យលើការដកដង្ហើមតាមច្រមុះនេះឯង។ បើសិនជាអ្នកមិនអាចចោលទម្លាប់ដកដង្ហើមតាមមាត់បានទេ ចូរស្វែងរកការពិគ្រោះ និងព្យាបាលពីគ្រូពេទ្យទៅ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)