អ្នកប្រហែលជាធ្លាប់លឺចាស់ៗ ឬមិត្តភក្តិជាច្រើននិយាយអំពីរឿងនេះហើយ។ ការចូលគេងទាំងសក់នៅទទឹក ឬសើម មិនមែនជាទម្លាប់មួយល្អឡើយ។ ចំពោះខ្ញុំវិញ ក៏យល់ថា ការគេងទាំងសក់នៅសើមអាចធ្វើឲ្យសក់ខូច ឬធ្វើឲ្យវារញ៉េរញ៉ៃនៅពេលភ្ញាក់ពីគេងវិញដែរ។ ប៉ុន្តែ ការគេងបែបនេះ អាចនឹងបង្កជាជំងឺផ្តាសាយនោះ ស្តាប់ទៅដូចជាមិនសូវទំនងសោះ។ តើវាពិតមែនឬអត់? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺផ្តាសាយ គឺជាជំងឺបង្កឡើងដោយវីរុស។ ដូច្នេះ អ្នកអាចឆ្លងជំងឺនេះបានលុះត្រាតែមានការប៉ះពាល់ជាមួយនឹងវីរុស Rhino Virus ដែលវាជាវីរុសម៉្យាងអាចរស់នៅក្នុងសីតុណ្ហភាពដែលទាប់ ប៉ុន្តែបើយើងនិយាយដល់សក់ដែលសើមនាំឲ្យកើតជំងឺផ្តាសាយមែននោះ វាគ្រាន់តែជាជំនឿមិនត្រឹមត្រូវមួយប៉ុណ្ណោះ។ សម្រាប់សីតុណ្ហភាពត្រជាក់ខ្លាំងអាចបណ្តាលឲ្យត្រជាក់ខ្លាំង ហើយប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទៀត។ បើសិនជា សីតុណ្ហភាពត្រជាក់ខ្លាំងមែន អ្នកប្រហែលជាចង់ឲ្យសក់ស្ងួតឆាប់ៗហើយមុនពេលចូលគេង។ ការគេងដោយសក់នៅទទឹកមិនបង្កជាជំងឺឆ្លងអ្វីឡើយបើសិនជាអ្នកមិនមានការប៉ះពាល់ជាមួយនឹងអ្នកជំងឺដែលមានជំងឺផ្តាសាយស្រាប់។ ដូច្នេះការគេងទាំងសក់នៅទទឹកមានសុវត្ថិភាពណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)