មែនហើយ វាអាចនៅតែជាបញ្ហាមួយសម្រាប់ទំនៀមទម្លាប់មួយចំនួនដែលគូរសង្សាររស់នៅជាមួយគ្នាមុនពេលរៀបការ។ សម្រាប់ស្រ្តីភាគច្រើន ការដែលរើទៅរស់នៅជាមួយសង្សារបស់ខ្លួនអាចជាសុបិន្តមួយក្លាយជាការពិតដែរ ដើម្បីអាចដើរតួនាទីជាប្រពន្ធគេឲ្យហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ វាអាចជាជំហ៊ានដ៏ធំមួយសម្រាប់ទំនាក់ទំនងស្នេហា តែអាចនឹងបង្កបញ្ហាច្រើនទៀតដល់ស្នេហាអ្នកទាំងពីរដែរ។ ដូច្នេះចូរចំណាយពេលស្វែងយល់ថា តើអ្នកនឹងអាចស៊ូរទ្រាំបានច្រើនប៉ុណ្ណាទៅលើការរស់នៅជាមួយគ្នានៅពេលមានរឿងរកាំរកូសកើតឡើង។
កុំមានភាពសង្ស័យគ្នាទៅវិញទៅមក
ទំនាក់ទំនងស្នេហាចាប់ផ្តើមបែកបាក់នៅពេលអ្នកទាំងពីរមានការសង្ស័យទៅលើគ្នាទៅវិញទៅមក។ នេះជាមូលហេតុដែលយើងគួរតែស្វែងយល់អំពីសកម្មភាពរបស់គ្នាបន្តិចម្តងៗ។ ចូរនិយាយថា អរគុណគ្រប់ពេលដែលអាចធ្វើបាន និងមិនត្រូវរំពឹងថាដៃគូអាចធ្វើបែបនេះដាក់អ្នកវិញអី។
ការទំនាក់ទំនងគឺជារឿងដ៏សំខាន់
មែនហើយ អ្នកនឹងត្រូវជួបមុខគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍ និង២៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែវាមិនមែនមានន័យថាអ្នកគួរតែឈប់ធ្វើការប្រាស្រ័យទាក់ទងគ្នាឡើយ។ ឥឡូវនេះអ្នកជាមនុស្សរស់នៅជាក្រុមជាមួយគ្នាហើយ ដូច្នេះមិនខ្វល់ថាវាជាសំណួរថាគួរញ៉ាំនៅកន្លែងណា ឬចង់បានកៅពណ៌អីទេ យកល្អគួរតែនិយាយវាចេញមកដើម្បីកុំឲ្យមានការឈ្លោះគ្នាកើតឡើងនៅថ្ងៃក្រោយ។
ចៀសវាងការបន្ទោសគ្នា
បើសិនជាអ្នកងាយនឹងផ្តោតសំខាន់ទៅលើរឿងតិចតួចដូចជា តើនរណាត្រូវបោកអ៊ុតសម្លៀកបំពាក់ច្រើនទៅ នោះវាអាចនឹងមានបញ្ហាច្រើន បើសិនជាម្នាក់ៗព្យាយាមដាក់កំហុសឲ្យគ្នាបែបនេះ។ ដូចយើងដឹងស្រាប់ហើយថា មធ្យោបាយដ៏លឿនបំផុតដើម្បីស្រឡាញ់គ្នាដល់ស្លាប់នោះគឺជាពេលវេលាដែលអ្នកទាំងពីរកាន់ដៃគ្នាជាប់ និងព្យាយាមដោះស្រាយបញ្ហាជាមួយគ្នា និងមិនប្រចាំគ្នាឡើយ។
មានពេលវេលាផ្ទាល់ខ្លួនខ្លះក៏ល្អដែរ
ការរស់នៅជាមួយគ្នាមិនមែនមានន័យថា អ្នកត្រូវតែនៅជាប់គ្នាបេះមិនចេញនោះទេ។ មិនមែនស្រ្តីគ្រប់រូបត្រូវការមិត្តប្រុសរបស់ខ្លួននៅជាមួយដូចស្ករតាំម៉ែឡើយ។ ដូច្នេះ គួរតែផ្តល់ពេលវេលាផ្ទាល់ខ្លួនទៅគ្នាទៅវិញទៅមក ដូច្នេះអ្នកនឹងរីករាយជាមួយគ្នាកាន់តែខ្លាំងទៀតនៅពេលបានជួបគ្នាម្តងៗ។ អ្វីដែលសំខាន់ទៀតនោះ គឺធ្វើចិត្តឲ្យបានល្អជាពិសេសក្នុងពេលដែលគេអាចមកផ្ទះវិញនៅពេលយប់ៗម្តងម្កាល។
គិតឲ្យបានវែងឆ្ងាយ
បើសិនជាអ្នកត្រូវបានម្ខាងទៀតប្រាប់ថាវាជាកំហុសកាលពីមុនមក ចូរព្យាយាមកែប្រែទម្លាប់នោះកុំឲ្យខុសបន្តទៀត។ អ្នកគ្រាន់តែគិតបន្ថែមទៅថា តើគួរធ្វើដូចម្តេចដើម្បីកុំឲ្យរឿងហ្នឹងកើតឡើងម្តងទៀត និងចៀសវាងម្ខាងទៀតបន្តផ្តល់ភាពស្តីបន្ទោសដល់អ្នក។ ដូច្នេះមុននឹងធ្វើអ្វីៗក៏ដោយ ត្រូវព្យាយាមគិតឲ្យបានវែងឆ្ងាយដើម្បីកុំឲ្យមានភាពល្អក់កករក្នុងពេលរស់នៅជាមួយគ្នា។
ចៀសវាងការរអ៊ូរទាំ
សម្រាប់ស្រ្តីគ្រប់រូប គួរតែចាំថា អ្នកមិនមែនជាម្តាយរបស់គាត់ទេ! បើសិនជាគាត់គ្រាន់តែចេញចូលផ្ទាល់ដែលនៅជាមួយគ្នានឹងអ្នក ហើយលឺសម្លេងរអ៊ូ ២៤ម៉ោងក្នុងមួយថ្ងៃហើយ គេប្រាកដជាសម្រេចចិត្តទៅរស់នៅជាមួយឪពុកម្តាយគេវិញហើយ។ ដូច្នេះចូរផ្តល់ពេលវេលាដល់គេ និងទាញប្រយោជន៍ពីការសង្ស័យលើគាត់ច្រើនវិញទៅ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)