សុភមង្គល់គឺជាពាក្យដ៏ទូលំទូលាយមួយដែលនិយាយរៀបរាប់អំពីបទពិសោធន៍នៃអារម្មណ៍វិជ្ជមានដូចជា ភាពរីករាយ និងសប្បាយចិត្ត។ តាមការស្រាវជ្រាវបានបង្ហាញថា ការដែលសប្បាយចិត្តកាន់តែច្រើន មិនគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍កាន់តេល្អទេ តែវានឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រព័ន្ធភាពស៊ាំមានសុខភាពល្អគឺជារឿងដ៏សំខាន់សម្រាប់សុខភាពទូទៅ។ ការស្រាវជ្រាវបានបង្ហាញថា ការដែលសប្បាយចិត្តកាន់តែខ្លាំង ទំនងជាធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំដែរ។ វានឹងជួយបន្ថយការប្រឈមនឹងជំងឺផ្តាសាយ និងការបង្ករោគក្នុងទ្រូង។
តាមការសិក្សាមួយដែលធ្វើលើមនុស្សមានសុខភាពល្អប្រមាណ ៣០០នាក់ ដើម្បីរកមើលការប្រឈមនឹងជំងឺផ្តាសាយក្រោយពីពួកគេត្រូវបានបន្តក់មេរោគផ្តាសាយចូលតាមច្រមុះរួច។ ក្នុងនោះគេរកឃើញថា មានអ្នកកើតជំងឺផ្តាសាយតិចបំផុតលើអ្នកដែលមានភាពរីករាយក្នុងជីវិតកាន់តែខ្លាំង។
សម្រាប់ការសិក្សាមួយផ្សេងទៀត អ្នកស្រាវជ្រាវបានចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B លើសិស្សសាកលវិទ្យាល័យ ៨១នាក់។ សម្រាប់សិស្សដែលសប្បាយចិត្តច្រើនទំនងជាមានការឆ្លើយតបនឹងអង់ទីគ័របានខ្ពស់ជាងគេ។
យ៉ាងណាមិញ ឥទ្ធិពលនៃភាពមានសុភមង្គលចំពោះប្រព័ន្ធភាពស៊ាំគឺមិនទាន់មានការយល់ដឹងពេញលេញនៅឡើយទេ។ គេគ្រាន់តែដឹងថា វាប្រហែលដោយសារតែ ឥទ្ធិពលនៃភាពមានសុភមង្គលលើសកម្មភាពរបស់តំបន់ Hypothalamic-pituitary-adrenal Axis ដែលអាចធ្វើឲ្យសម្របសម្រួលដល់ប្រព័ន្ធភាពស៊ាំ អ័រម៉ូន ការរំលាយអាហារ និងកម្រិតនៃភាពស្រ្តេសបាន។
លើសពីនេះទៅទៀត អ្នកដែលសប្បាយចិត្តច្រើនទំនងជាចូលចិត្តធ្វើសកម្មភាពដែលជម្រុញដល់សុខភាពល្អ ដែលរឿងនេះហើយជាអ្នកនាំឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងក្លា។ សកម្មភាពទាំងនោះមានដូចជា ទម្លាប់ញ៉ាំអាហារផ្តល់សុខភាព និងធ្វើសកម្មភាពរាងកាយបានទៀងទាត់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)