ស្រ្តីមានផ្ទៃពោះច្រើនតែមិនសូវមានស្បែកភ្លឺថ្លាដូចកាលមិនទាន់មានផ្ទៃពោះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បន្ទាប់មក អ្វីៗអាចនឹងប្រែប្រួលបន្ថែមទៀតក្រោយពីសម្រាលកូនរួច ដូចជា ស្បែកមើលទៅឆាប់ចាស់ និងស្ងួត ហើយសក់ក៏អាចស្តើងទៅៗ និងកើតជាស្នាមជ្រីវជ្រួញច្រើនថែមទៀតផង។ សំណាងដែរ មានវិធីច្រើនដែលអ្នកអាចធ្វើបានដើម្បីជួយដល់សុខភាពសម្រស់ ជាពីសេសស្បែកតែម្តងក្រោយពីសម្រាលកូនរួច។
ទម្លាប់ថែរក្សាស្បែកបែបថ្មី
ស្រ្តីជាម្តាយត្រូវការពេលវេលាក្នុងការថែរក្សាស្បែកដែរខណៈពេលកំពុងតែយកចិត្តទុកដាក់ខ្លាំងទៅលើការថែទាំទារកទើបនឹងកើត។ ការលាងសម្អាតស្បែក ព្រមទាំងទម្លាប់ផ្តល់សំណើមដល់ស្បែកដែលអ្នកបានធ្វើកាលពីមុនប្រហែលជាមិនអាចធញវើបានទៀតនៅពេលនេះឡើយ។ ជាអកុសល រឿងនេះអាចនាំឲ្យស្បែកទៅជាស្ងួត និងឆាប់ចាស់បាន ដូច្នេះហើយគួរតែមានទម្លាប់ថែទាំសុខភាពស្បែកបែបថ្មីវិញ។ ដំណឹងល្អនោះគឺថា មានផលិតផលថែរក្សាស្បែកច្រើនណាស់ដែលអាចដើរតួនាទីជាអ្នកលាងសម្អាត និងផ្តល់ថាមពលដល់ស្បែកក្នុងពេលជាមួយគ្នាបាន។
ផ្តល់សំណើមដល់ស្បែក
ការផ្តល់សំណើមដល់ស្បែកខណៈពេលមានផ្ទៃពោះ និងក្រោយសម្រាលអាចជួយកាត់បន្ថយការកើតស្នាមសង្វាលើស្បែកបាន ជាពិសេសតំបន់ពោះ និងត្រគាកតែម្តង។ ដូច្នេះការលាបក្រែមផ្តល់សំណើមជាទៀងទាត់ នឹងជួយឲ្យរបួសលើស្បែកឆាប់ជាផងនិងពង្រឹងដល់សាច់ដុំ និងជាលិកាក្នុងខ្លួនផង។
ការញ៉ាំក៏ត្រូវតែស្អាតដែរ
ចាប់តាំងពីរាងកាយនៅតែស្ថិតក្រោមការប្រែប្រួលរបស់អ័រម៉ូន វានៅតែជារឿងល្អដែលត្រូវមានការប្រុងប្រយ័ត្នចំពោះរបស់ហូបចុកដដែល។ ភាពស្អាតបាតនៃការហូបចុកគឺជាវិធីដ៏ល្អបំផុតដោយសារតែទារកត្រូវការពឹងផ្អែកលើអ្នកទាំងស្រុងដើម្បីទទួលបានជីវជាតិ ដូច្នេះហើយគួរតែជ្រើសរើសបន្លែពណ៌បៃតង និងអាហារមានពណ៌ចម្រុះទើបមានជីវជាតិច្រើន ហើយអាចការពារស្បែកពីការខូចខាតបានទៀត។
ប្រេងលាបមុខធម្មជាតិ
កាលណាអ្នកទៅខាងក្រៅជាមួយមិត្តភក្តិ និងគ្រួសារ ហើយក៏គ្មានពេលគ្រប់គ្រាន់ក្នុងការតុបតែងខ្លួន ដើម្បីឲ្យមានអារម្មណ៍ស្រស់ស្រាយដែឬ។ បញ្ហានោះគឺដោយសារតែ ស្បែកង្វះភាពសំណើម ដែលធ្វើឲ្យគ្រឿងតុបតែងមិនអាចស្អិតជាប់ស្បែកបានល្អទេ។ សំណាងដែរ មានមធ្យោបាយស្រួលមួយក្នុងការដោះស្រាយ គឺការលាបប្រេងធម្មជាតិលើស្បែកនៅពេលគេង និងទូកចោលពេញមួយយប់។
ញ៉ាំទឹកឲ្យបានច្រើន
ចាប់តាំងពីអ្នកត្រូវការបំបៅដោះកូនជាទៀងទាត់មក អ្នកនឹងត្រូវការជំនួសជាតិទឹកដែលបាត់បង់ឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការញ៉ាំទឹកគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ជំនួសជាតិទឹកដែលត្រូវរក្សាទុក ហើយវាមិនត្រឹមតែជួយផ្តល់ជាតិទឹកដល់រាងកាយទេ ថែមទាំងបញ្ចេញជាតិពុលពីក្នុងខ្លួនបានទៀត។ ជាមួយគ្នានេះដែរ ទឹកក៏ជួយដល់ការផលិតទឹកដោះកាន់តែច្រើនដែរ៕