ការសិក្សាបានឲ្យដឹងថា ការដែលឲ្យទារកតូចៗញ៉ាំផ្លែប័រ ដែលជាអាហារសម្បូរទៅដោយជីវជាតិ ទន់ និងមានរសជាតិឆ្ងាញ់ដែរនោះ អាចជួយបង្កើនការលូតលាស់ និងធំធាត់របស់ពួកគេបាន ជាពិសេសអហារដំបូងរបស់ទារកទើបនឹងកើតតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជម្រើសដ៏ល្អឯកដំបូងគេរបស់ទារកគួរតែមានជាតិផ្អែមតិចតួចទៅមធ្យម និងមានជាតិប្រៃខ្លះ តែមិនត្រូវឲ្យញ៉ាំអាហារផ្អែមលឿនពេកទេ។ ការស្រាវជ្រាវបង្ហាញថា ផ្លែប័រជាផ្លែឈើដ៏អស្ចារ្យមួយដែលអាចផ្តល់នូវប្រភពនៃជាតិកាឡូរីខ្ពស់ ដើម្បីបង្កើនថាមពល និងតម្រូវការលូតលាស់សម្រាប់ទារក និងកុមារទើបចេះដើរតេសតាស។
សាស្រ្តាចារ្យ Robert Murray នៃសាកលវិទ្យាល័យ Ohio State នៅសហរដ្ឋអាមេរិក បាននិយាយថា វាគឺជារឿងសំខាន់ណាស់ដែលទារកអាចស្គាល់រសជាតិ រូបរាង ពណ៌ និងការផ្សំចូលគ្នាច្រើនយ៉ាងសម្រាប់អាហារដំបូងរបស់ពួកគេ។ ផ្លែប័រត្រូវបានគេរកឃើញថាមានជាតិស្គាលតិចជាង ១ក្រាមនៅពេលញ៉ាំបាន ០,០៩ក្រាម ហើយវាក៏ជាផ្លែឈើដ៏ស្រស់ផងដែរ។
ភាពទន់ និងរូបរាងដ៏រលោងរបស់ផ្លែប័រក៏ជួយដល់ការលូតលាស់នូវសមត្ថភាពនៃការទំពារ និងលេបរបស់ទារកដែរ។
ទារកគួរតែញ៉ាំអាហាររឹងល្មមដែលមានជាតិស្ករទាប តែសម្បូរជីវជាតិ។ ផ្លែបឺត្រូវបានគេរកឃើញទៀតថា ជាជីវជាតិដែលផ្តល់ការលូតលាស់ខ្ពស់ដូចជាវីតាមីន B9 វីតាមីន E និង Lutein ដែលច្រើនជាផ្លែឈើដៃទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផ្លែប័រក៏ជំរុញដល់ការបឺតស្រូបវីតាមីនរលាយក្នុងខ្លាញ់ចេញពីអាហារគេបានញ៉ាំរួចផងដែរ៕