ការចង់ស្រកទម្ងន់ក្រោយពេលសម្រាលកូនគឺជារឿងដែលងាយស្រួលទេ ឱ្យតែអ្នកចេះបរិភោគតាមលំដាប់លំដោយ។ប៉ុន្តែបើអ្នកបរិភោគខុស អ្នកនឹងឆាប់ធាត់ភ្លាម។ខាងក្រោមនេះយើងខ្ញុំនឹងណែនាំអ្នកពីលំដាប់លំដោយនៃការបរិភោគក្រោយពេលសម្រាលកូន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- លំដាប់លំដោយទី១ អ្នកត្រូវបរិភោគបន្លែមុនគេនៅលើតុអាហារ ព្រោះវាមានសារធាតុវិតាមីនជាច្រើន និងមានសារធាតុដែលជួយការពារមិនឱ្យកើតជំងឺផ្សេងៗ។ជាងនេះទៅទៀតបើអ្នកបរិភោគចូល វាឆាប់រំលាយអាហារណាស់ហើយងាយស្រូបយកសារធាតុចិញ្ចឹមទៀតផង។
- ក្រោយពេលបរិភោគបន្លែរួច អ្នកអាចពិសារសម្លបាន ព្រោះវាជួយចំអែតក្រពះអ្នក ធ្វើឱ្យអ្នកបរិភោគអាហារមិនច្រើន។
- បន្ទាប់ពីពិសារសម្ល អ្នកអាចបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនដូចជាសាច់ត្រីឬពងមាន់ជាដើម។
- លំដាប់លំដោយចុងក្រោយគឺពិសារបាយ។អ្នកត្រូវពិសារនៅចុងក្រោយគេ ព្រោះក្រោយពេលអ្នកបរិភោគអាហារខាងលើរួច អ្នកនឹងមានអារម្មណ៍រាងឆ្អែត ដូចនេះអ្នកនឹងមិនបរិភោគបាយដែលមានជាតិស្ករច្រើនឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)