ក្នុងនាមជានារីម្នាក់ ត្រូវតែចេះថែទាំសុខភាពរបស់ខ្លួនដោយចាប់ផ្តើមពីការហូបចុកគឺអាហារពេលព្រឹក។ដូចនេះតើអាហារពេលព្រឹកណាខ្លះដែលប៉ះពាល់សុខភាពអ្នក? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនត្រូវញ៉ាំភេសជ្ជៈណាដែលត្រជាក់ពេកទេក្នុងពេលព្រឹក ព្រោះវាធ្វើឱ្យសុខភាពអ្នកកាន់តែខ្សោយទៅៗដោយមិនដឹងខ្លួន។ ជាហេតុដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកធ្លាក់ចុះណាស់។
- អ្នកមិនត្រូវបរិភោគអាហារដែលហិរពេកទេ ព្រោះក្រពះអ្នកនៅទទេរស្អាតនៅឡើយ។ បើអ្នកញ៉ាំហិរទាំងព្រឹក នោះក្រពះអ្នកនឹងអាចបំផ្លាញយ៉ាងងាយ។ ដូចនេះមិនគួរពិសាររបស់ដែលហិរ ធ្វើឱ្យក្រពះអ្នកខូចទេ។
- អាហារដែលសល់ពីយប់ យកមកពិសារដោយមិនកម្តៅក៏ប៉ះពាល់ដល់សុខភាពយ៉ាងងាយដែរ ព្រោះមេរោគផ្សេងៗអាចចូលក្នុងក្រពះអ្នកដោយងាយបាន។
- អ្នកមិនត្រូវបរិភោគស្ពៃជូរក្នុងអាហារពេលព្រឹកនោះទេ ព្រោះវាក៏អាចធ្វើឲ្យសុខភាពអ្នកធ្លាក់ចុះទ្រុឌទ្រោមដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)