ប្រសិនជាប្តីប្រពន្ធអ្នក កើតក្នុងឆ្នាំខាងលើ អ្នកនឹងអាចទទួលបានលាភខ្ពស់ក្រោយពេលដែលរៀបការរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំម្សាញ់ និងរោង
ប្រសិនជាឆ្នាំម្សាញ់ រៀបការជាមួយឆ្នាំរោង ក្រោយពេលដែលរៀបការរួច អាចឈ្លោះគ្នាព្រោះតែរឿងតូចតាចច្រើន។ ប៉ុន្តែទោះបីជាគេឈ្លោះជាមួយគ្នាយ៉ាងណាក៏ដោយ ក៏មិនភ្លេចរឿងរកប្រាក់ចូលឃ្លាំងឡើយ។ ដូចនេះ កំឡុងពេលដែលគេឈ្លោះ ទ្រព្យក៏ចូលមកផងដែរ។ ដូចនេះ គ្រួសាររបស់គេមិនខ្វះលុយចាយឡើយ។
ឆ្នាំរកា និងមមី
ប្តីប្រពន្ធឆ្នាំរការ និងមមី ក្រោយរៀបការរួច ក៏អាចកើតមានជម្លោះជាមួយគ្នាផងដែរ។ ប៉ុន្តែទោះបីជាឈ្លោះយ៉ាងណាក៏ដោយ ក៏គេមិនភ្លេចគាំទ្រគ្នានៅពីក្រោយដែរ។ ដូចនេះ ការងារ និងមុខរបររបស់គេនឹងកាន់តែធ្វើកាន់តែរីកចម្រើន។ ដូចនេះ គេនឹងអាចរស់នៅក្នុងជីវភាពយ៉ាងសុខស្រួលមួយជាមិនខាន។
ឆ្នាំកុរ និងខាល
អ្នកដែលកើតក្នុងឆ្នាំទាំងពីរនេះ បើបានរៀបការជាមួយគ្នា នឹងងាយទាស់សម្តីគ្នាយ៉ាងខ្លាំង។ នៅពេលដែលគេកាន់តែឈ្លោះ កាន់តែមានលាភចូលច្រើន។ គេនឹងអាចរៀនសូត្រពីជម្លោះទាំងនោះ ហើយធ្វើឲ្យខ្លួនកាន់តែរីកចម្រើនទៅមុខ។ ដូចនេះ ជីវិតរបស់គេនឹងមិនក្រឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)