ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យស្បែកអ្នកស្អាតក្រោយពេលដែលសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រោយពេលដែលសម្រាលកូនរួច រឿងដែលចាំបាច់បំផុតគឺប៉ូវជាតិទឹកដល់ស្បែកមុខអ្នក ហើយក៏មានអ្នកម្តាយមួយចំនួនមិនដឹងពីរឿងនេះដែរ ដោយធ្វើឲ្យស្នាមជ្រួញលើមុខអាចកើនឡើងយ៉ាងច្រើនបាន។ ដូចនេះ អ្នកម្តាយអាចបិទម៉ាសមុខបាន ដើម្បីឲ្យស្បែកមុខអ្នកអាចទទួលបានជាតិគ្រប់គ្រាន់។
- អ្នកម្តាយក៏អាចញ៉ាំសំបុកត្រចៀកកាំក្រោយពេលដែលសម្រាលកូនរួចដែរ ព្រោះក្នុងសំបុកត្រចៀកកាំមានសារធាតុដែលអាចធ្វើឲ្យស្បែកអ្នកស្អាតបាន។
- ការគេងឲ្យគ្រប់គឺសំខាន់ណាស់ក្រោយពេលដែលអ្នកសម្រាលកូនរួច ព្រោះបើអ្នកគេងមិនគ្រប់មិនត្រឹមតែអាចបំផ្លាញស្បែកអ្នកទេ ថែមទាំងអាចបំផ្លាញសុខភាពអ្នក ហើយរង្វង់ភ្នែកប្រែជាខ្មៅបាន។ ដូចនេះ អ្នកម្តាយគួរតែគរងឲ្យគ្រប់ម៉ោង ទើបអាចរក្សាស្បែកបានយ៉ាងស្អាត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)