បើអ្នកពិតជាឃ្លានខ្លាំងក្រោយពេលបរិភោគអាហារពេលល្ងាចរួច អ្នកអាចបរិភោគអាហារពេលយប់នេះមុនពេលគេងចំនួនពី២ទៅ៣ម៉ោង តែមានអាហារមួយចំនួនដែលអ្នកអាចបរិភោគបាន និងមិនអាចពិសារបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារដែលអាចបរិភោគបាន
អាហារ ៖ ផ្លែឈើ នំបុ័ងដែលធ្វើពីសណ្តែកគ្រប់ប្រភេទ ស្រូវសាលី ទឹកដោះគោជូរ។
ភេសជ្ជៈ ៖ ទឹកសណ្តែក ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬទឹកដោះគោជូរដែលមានជាតិខ្លាញ់ទាប។
អាហារដែលមិនអាចបរិភោគ
- មិនត្រូវបរិភោគអាហារដែលត្រជាក់នោះទេ ដូចជាអាហារដែលទើបនឹងយកចេញពីទូរទឹកកជាដើម។
- អ្នកមិនត្រូវពិសារអាហារដែលរឹង អាហារដែលបំពងខ្លាញ់ឡើយ ទោះបីជាឃ្លានយ៉ាងណាក៏ដោយ ព្រោះខ្លាញ់ទាំងនោះមិនងាយរលាយឡើយក្រោយពេលដែលចូលទៅក្នុងក្រពះអ្នក។
- អាហារកំប៉ុងក៏មិនត្រូវបរិភោគដែរ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។
- អាហារដែលហិរជាអាហារដែលអ្នកគួរតែចៀសវាងបំផុត ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។
- អាហារដែលមានជាតិស្ករខ្ពស់ ជាតិខ្លាញ់ខ្ពស់ និងជាតិអំបិលខ្ពស់ គឺត្រូវតែចៀសវាងកុំបរិភោគទាំងអស់ ព្រោះវាសុទ្ធតែអាចបំផ្លាញសុខភាពអ្នកនិងកូនយ៉ាងងាយបំផុត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)