ពិតណាស់គ្មានអ្វីអាចការពារអ្នកបានពីពន្លឺព្រះអាទិត្យក្រៅពីឡេការពារក្តៅព្រះអាទិត្យនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែ ការញ់ាំអាហារមួយចំនួនដែលមានការអះអាតតាមបែបវិទ្យាសាស្រ្ត ដែលថាអាចការពារស្បែកអ្នកបាន នោះអ្នកគួរតែសាកល្បងដែរទោះបីជាវាមិនមានច្រើនក៏ដោយ។ ខាងក្រោមនេះគឺជាអាហារ ៣ប្រភេទដែលអាចជួយការពារអ្នកពីកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យបាន៖
ការ៉ុត
ក្រៅពីជួយឲ្យភ្នែកមើលឃើញកាន់តែច្បាស់ សារធាតុ Beta-carotene ដែលមានយ៉ាងច្រើនក្នុងការ៉ុតនោះក៏ជួយទប់ស្កាត់ឥទ្ធិពលនៃការហាលថ្ងៃច្រើនៗបានដែរ។ នេះដោយសារតែ សារធាតុ Beta-carotene គឺជាអង់ទីអុកស៊ីដង់មួយដែលល្អបំផុតក្នុងការថែរក្សាស្បែកពីរ៉ាឌីកាលសេរី។
ស្ត្របឺរី
វីតាមីន C ក្នុងស្ត្របឺរីគឺជាអង់ទីអុកស៊ីដង់មួយដែលអាចបន្សាបរ៉ាឌីកាលសេរីបានយ៉ាងល្អមុនពេលវាមានឱកាសបំផ្លាញស្បែករបស់អ្នក។ ស្ត្របឺរីក៏ពូកេងក្នុងការលុបបំបាត់រោគសញ្ញានៃការរលាកស្បែកដោយសារព្រះអាទិត្យព្រមទាំងជួយឲ្យរបួសឆាប់ជាដែរ។ អ្វីដែលអ្នកអាចធ្វើបាននោះគឺកិនស្រ្តបឺរីឲ្យម៉ោតហើយយកវាមកលាបលើរាងកាយ។
តែបៃតង
សារធាតុ Catechins ក្នុងតែបៃតងមានសមាសធាតុអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ ហើយវាក៏ជាហេតុផលដែលត្រូវការញ៉ាំតែបៃតងពីរពែងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយឥទ្ធិពលរបស់ពន្លឺព្រះអាទិត្យមកលើស្បែកដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកក៏អាចញ៉ាំតែលាបតែបៃតងត្រជាក់ៗនៅលើស្បែកដែលរលាកដោយសារព្រះអាទិត្យបានដែរ៕