ការដែលមើលឃើញស្នាមអ៊ុចខ្មៅៗលើស្បែកអាចជារឿងសាំចិត្តខ្លាំងណាស់ ជាពិសេសបើសិនជាវាកើតឡើងលើស្បែកមុខតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះអាចដោយសារតែអ្នកចំណាយពេលច្រើនពេកនៅខាងក្រៅផ្ទះ និងរលាកស្បែកដោយសារតែកម្តៅព្រះអាទិត្យ ឬដោយសារតែទើបតែកើតមុនថ្មីៗ ឬបម្រែបម្រួលអ័រម៉ូនច្រើន។ Hyperpigmentation បង្កឡើងដោយការចេញសារធាតុ Melanin ច្រើនខុសធម្មតា ហើយវាក៏ជាដើមហេតុនាំឲ្យស្បែកខ្មៅផងដែរ។ សំណាងដែរ មានវិធីច្រើនណាស់ដែលអ្នកអាចព្យាបាលស្នាមអ៊ុចខ្មៅៗនេះបានដោយខ្លួនឯង។
ដំឡូងបារាំង
ដំឡូងបារាំងគឺមានប្រយោជន៍ណាស់នៅពេលអ្នកកំពុងតែព្យាយាមលុបបំបាត់ស្នាមអ៊ុចខ្មៅៗលើស្បែក ដោយសារតែវាមានសារធាតុជួយឲ្យស្បែកសថ្លាវិញដោយងាយ។ អ្វីដែលអាចធ្វើបានគឺចិតដំឡូងបារាំងជាស្លាយៗ ហើយយកវាត្រដុសនៅលើស្បែកដែលមានបញ្ហាហើយទុកចោលពីរបីនាទីចាំលាងចេញ។
ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកគួរតែធ្វើគឺលាយទឹកជាមួយនឹងទឹកខ្មេះផ្លែប៉ោមក្នុងចានគោមតូចមួយ ហើយលាយវាឲ្យសប់ល្អ ហើយចាំយកវាលាបលើស្បែកដែលមានស្នាមអ៊ុចខ្មៅៗនោះ។ អ្នកក៏អាចលាយទឹកក្រូចឆ្មាពីរបីដំណក់ទៀតដែរ។ ក្រោយពីលាបរួច ចូរលាងវាចេញដោយទឹកក្តៅឧណ្ហៗ បន្ទាប់មកលាបក្រែមផ្តល់សំណើមលើស្បែកម្តងទៀត។
ខ្ទឹមបារាំង
ខ្ទឹមបារាំងគឺជាគ្រឿងផ្សំធ្វើម្ហូបមួយប្រភេទដែលស្ទើរតែមានគ្រប់ផ្ទះបាយ ប៉ុន្តែវាក៏ត្រូវបានគេរកឃើញថាអាចជួយព្យាបាលស្នាមអ៊ុចខ្មៅៗលើស្បែកបានយ៉ាងល្អ។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែសារធាតុអាស៊ីតរបស់វាតែម្តង ដែលអាចបន្ថយពណ៌ខ្មៅខ្លាំងលើស្បែកបាន។ អ្នកគ្រាន់តែចិតវាជាស្លាយ ហើយយកទៅត្រដុសលើស្បែកដែលមានបញ្ហានោះជាការស្រេច៕