ភាគច្រើននៃពួកយើងប្រហែលមិនធ្លាប់គិតទេថានឹងមានបញ្ហាអ្វីខ្លះអាចកើតឡើងនៅពេលទទួលទានអាហារលើសកម្រិត។ ថាតើបញ្ហាអ្វីខ្លះទៅអាចកើតឡើងចំពោះរាងកាយប្រសិនបើអ្នកទទួលទានច្រើនជ្រុល? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិបាកនៃការទទួលទានលើសកម្រិត ៖
១. ពិបាករំលាយអាហារ
ជាញឹកញយបន្ទាប់ពីញ៊ាំឆ្អែតអ្នកនឹងមានអារម្មណ៍ថាចង់រកកន្លែងទ្រេតខ្នងសម្រាក។ ទោះជាយ៉ាងណាការគេងសម្រាកភ្លាមៗក្រោយទទួលទានរួចមិនល្អសោះឡើយចំពោះក្រពះ ក៏ព្រោះការរងសម្ពាធនឹងធ្វើឱ្យអាស៊ីតក្នុងក្រពះកើនឡើងខុសធម្មតាច្រាលដល់បំពង់អាហារ ហើយអ្នកនឹងជួបប្រទះបញ្ហាក្រហាយទ្រូងជាមិនខាន។ ដូច្នេះដើម្បីជាការប្រសើរចូរអង្គុយ ឬឈរត្រង់ខ្លួនយ៉ាងហោចណាស់ ៣០ នាទីសិនបន្ទាប់ពីទទួលទាន។
២. ងងុយគេង
ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជារាល់ពេលបរិភោគអាហាររួចអ្នកចេះតែមានអារម្មណ៍ងងុយគេង? នោះក៏ព្រោះក្រោយទទួលទានអាហារច្រើនឈាមនឹងហូរបុកទៅកាន់ក្រពះដែលអាចបណ្ដាលឱ្យអស់កម្លាំង។ ហើយជាធម្មតាដំណើរការរំលាយអាហារនេះត្រូវការរយៈពេល ២ ម៉ោង។ លើសពីនេះទៅទៀតអ័រម៉ូនផ្សេងៗដែលជួយរំលាយអាហារក៏អាចជះឥទ្ធិពលដល់អ័រម៉ូនងងុយគេងមេឡាតូនីននិងអ័រម៉ូនអារម្មណ៍ល្អដែរសេរ៉ូតូនីនផងដែរ។
៣. រីកក្រពះ
ការទទួលទានច្រើនពេកអាចបណ្ដាលឱ្យក្រពះរីកខុសទំហំធម្មតាដើម្បីផ្ទុកអាហារ។ នៅពេលបញ្ហានេះកើតឡើងអ្នកនឹងមានអារម្មណ៍មិនស្រួលក្នុងពោះជាក់ជាមិនខាន៕