ជាស្រ្តីដែលកំពុងតែមានផ្ទៃពោះ វាប្រៀបបានដូចជាការធ្វើការងារមួយដែលពេញម៉ោងរាល់ថ្ងៃអញ្ចឹង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាមួយនឹងការលូតលាស់របស់ទារកក្នុងផ្ទៃអាចជារឿងមួយមានការពិបាកខ្លាំងណាស់ទាំងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍។ ខាងក្រោមនេះគឺជារឿងមួយចំនួន ដែលស្រ្តីមានផ្ទៃពោះគ្រប់រូបចង់ឲ្យប្តីរបស់នាងបានដឹង៖
- ចង់ឲ្យប្តីម៉ាស្សាជើងឲ្យ
- នៅពេលឃ្លានអ្វីមួយ គឺពិតជាចង់បានរបស់នោះមកញ៉ាំភ្លាម
- មិនចង់ឲ្យប្តីនិយាយថា ខ្លួនឯងធាត់ ឬមានមាឌធំឡើយ
- ចង់ប្រាប់ប្តីថា ខ្លួនឯងពិតជាមានភាពអាម៉ាសណាស់នូវអ្វីដែលភ្លេចភ្លាំងច្រើន
- ចង់ប្រាប់គាត់ថា ខ្ញុំអស់កម្លាំង មិនមែនខ្ជិលទេ
- ចង់ប្រាប់គាត់ ថ្ងៃស្អែកមិនដឹងមានអ្វីកើតឡើងទៀតទេ
- ចង់ប្រាប់ថា ខ្ញុំមានអារម្មណ៍មិនល្អសោះ
- ការមានផ្ទៃពោះគឺជារឿងមួយគួរឲ្យខ្លាច
- ពិតមានមោទនៈភាពណាស់នូវអ្វីៗដែលគាត់បានធ្វើ
- អូនស្រឡាញ់បង
- ចង់ប្រាប់ថា មិនអាចរងចាំកូនកើតបានទៀតទេ។
សរុបទៅ ស្រ្តីម្នាក់ត្រូវការឆ្លងកាត់រឿងច្រើនណាស់ក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែវាគឺជារសជាតិនៃជីវិតដែលមានស្នេហា នៅពេលនាងយល់ព្រមដាក់កាយ និងចិត្តដើម្បីចាប់ផ្តើមសាងគ្រួសារជាមួយប្តីរបស់នាង។ ដូច្នេះ ក្នុងនាមជាប្តី វាគ្មានអ្វីដែលអ្នកត្រូវធ្វើច្រើនជាងផ្តល់នូវសេចក្តីស្រឡាញ់ ការអត់ធ្មត់ និងសេចក្តីសណ្តោសប្រណីចំពោះប្រពន្ធខ្លួនក្នុងពេលមានផ្ទៃពោះឡើយ៕