ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាលើសសម្ពាធឈាមខ្ពស់ ហើយចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ ឃើញថាស្ទើរតែអាចបន្ថយការស្លាប់ក្នុងរដូវជំងឺផ្តាសាយរហូតដល់ ១៨ភាគរយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាមុនបានរកឃើញថា ជំងឺផ្តាសាយបានដាក់សម្ពាធទៅលើរាងកាយ ហើយវាក៏អាចជំរុញដល់ជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។ អ្នកជំងឺដែលកំពុងតែលើសសម្ពាធឈាមស្រាប់គឺប្រឈមខ្ពស់នឹងបញ្ហាទាំងពីរនេះណាស់។
ប្រភពព័ត៌មានដែលបានមកពីការសិក្សាលើប្រជាជន Denmark ដែលមានចំនួន ៦០៨០០០នាក់ អាយុចាប់ពី ១៨ ទៅ ១០០ឆ្នាំ ហើយសុទ្ធតែមានជំងឺលើសសម្ពាធឈាមក្នុងរដូវកាលជំងឺផ្តាសាយចំនួន ៩រដូវចាប់ពីឆ្នាំ ២០០៧ ដល់ ២០១៦ ដែលគេពិនិត្យទៅលើចំនួនអ្នកជំងឺដែលបានចាក់វ៉ាក់សាំងមុនរដូវផ្តាសាយ និងចំនួនមនុស្សដែលបានស្លាប់។ ក្រោយពីធ្វើការផ្លាស់ប្តូរលក្ខណៈរបស់អ្នកជំងឺដូចជា អាយុ បញ្ហាសុខភាព និងការប្រើប្រាស់ថ្នាំបានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយមានការថយចុះការស្លាប់ដោយសារមូលហេតុគ្រប់ប្រភេទបាន ១៨ភាគរយ ការស្លាប់ដោយសារមូលហេតុបេះដូងសរសៃឈាម និង ១០ភាគរយដោយសារតែជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ដូច្នេះផ្អែកទៅតាមលទ្ធផលទាំងនេះ អ្នកជំងឺលើសសម្ពាធឈាមទាំងអស់គួរតែចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ។ ណាមួយវ៉ាក់សាំងមួយនេះមានសុវត្ថិភាព ថោក ងាយស្រួលរក និងអាចបន្ថយការចម្លងជំងឺផ្តាសាយផង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយបង្ការជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងការស្លាប់ដោយសារតែមូលហេតុផ្សេងៗទៀតបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែមានជំងឺលើសសម្ពាធឈាមមែន ចូរកុំសម្រេចចិត្តចាក់វ៉ាក់សាំងដោយខ្លួនឯងអី តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនថា ខ្លួនឯងស័ក្តិសមនឹងចាក់វ៉ាក់សាំងនេះឬអត់៕