វាគឺជាចំណេះដឹងទូទៅមួយដែលនិយាយថា ការតមអាហារ ឬហាត់ប្រាណតែមួយមុខមិនអាចផ្តល់ជាការសម្រកទម្ងន់បានតាមក្តីស្រមៃដែលអ្នកចង់បានឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកជំនាញខាងកាយសម្ពន្ធបានឲ្យដឹងថា យើងត្រូវតែញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណជាទៀងទាត់ ដើម្បីកំចាត់ចោលនូវការលើសទម្ងន់ និងថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ។ ប៉ុន្តែតើអ្នកមានឆ្ងល់ទេថា បើសិនជាអ្នកញ៉ាំអាហារបានល្អ ឬហាត់ប្រាណទៀងទាត់ តើមួយណាជួយឲ្យស្រកទម្ងន់បានល្អជាង? តាមរយៈអត្ថបទនេះអ្នកនឹងយល់កាន់តែច្បាស់អំពីរឿងនេះ។
ក្នុងចំណោមពីរមានមួយល្អជាងគេ
ការតមអាហារឆ្ងាញ់ៗ និងការចំណាយពេលរំលាយខ្លាញ់ក្នុងកន្លែងហាត់ប្រាណច្រើនម៉ោង តើមួយណាដែលត្រូវការពេលវេលា និងថាមពលច្រើនជាងគេ? ចម្លើយដ៏ច្បាស់ការនោះគឺថា ការមិនញ៉ាំបន្ថែមកាឡូរីវាពិតជាងាយស្រួលជាងការទៅហាត់ដើម្បីរំលាយវាហើយ។ ខណៈពេលដែលវាអាចនឹងត្រូវបានមនុស្សមួយចំនួនមិនឆ្លើយបែបនេះ តែអ្នកសាកគិតទៅមើលថា បើសិនជាអ្នកធ្វើការហត់ត្រឡប់មកផ្ទះវិញ ហើយត្រូវទៅហត់ដោយការហាត់ប្រាណម្តងទៀត តើវាពិបាកជាងការតមអាហារឬអត់?
ការសិក្សាបង្ហាញថា ការតមអាហារអាចមានភាពជឿជាក់ច្រើន
អ្នកដែលផ្លាស់ប្តូរតែរបបអាហារ គឺងាយនឹងស្រកទម្ងន់បានល្អជាងអ្នកដែលព្យាយាមបង្កើនការហាត់ប្រាណវិញ។ តាមការសិក្សាបានឲ្យដឹងថា អ្នកចូលរួមសិក្សាដែលបានផ្លាស់ប្តូររបបអាហារ តែមិនចូលចិត្តហាត់ប្រាណជាប្រចាំ ឃើញថា មានការស្រកទម្ងន់បានល្អជាងអ្នកដែលបង្កើនភាពញឹកញាប់នៃការហាត់ប្រាណ។ យ៉ាងណាមិញ ការហាត់ប្រាណច្រើនពេក ជាពិសេសគ្មានការណែនាំគ្រប់គ្រាន់ អាចប្រឈមមុខនឹងរបួសបាន។
ការហាត់ប្រាណអាចប្រើជាឡេះបាន
អ្នកជំនាញជឿថា ការហាត់ប្រាណអាចបង្កើនការប្រឈមភាពធាត់វិញបាន ដោយសារតែវា ត្រូវបានគេប្រើប្រាស់សម្រាប់ជាឡេះនៅពេលនិយាយដល់ការញ៉ាំអាហារ។ សម្រាប់មនុស្សភាគច្រើន ការហាត់ប្រាណមានន័យថា ពួកគេនឹងមានឱកាសកាន់តែច្រើនក្នុងការញ៉ាំអ្វីដែលពួកគេចង់ញ៉ាំ ហើយក៏មិនអាចជួយសម្រកទម្ងន់បានឡើយ។
របៀបសម្រកទម្ងន់ទាំងពីរនេះសុទ្ធតែមានសារៈសំខាន់ទាំងអស់
បើសិនជាអ្នកចង់សម្រកទម្ងន់ ហើយបានលទ្ធផលនោះ អ្នកជំនាញបានណែនាំថា អ្នកត្រូវតែផ្លាស់ប្តូររបបអាហារឲ្យមកល្អជាងមុន និងប្រើពេលវេលាគ្រប់គ្រាន់ដើម្បីហាត់ប្រាណជាទៀងទាត់វិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្វីដែលកាន់តែច្បាស់នោះ អ្នកគួរតែញ៉ាំអាហារណាដែលផ្តល់សុខភាព និងរក្សាទម្លាប់នៃការហាត់ប្រាណ៕